Tuesday, February 23, 2010

សយ សុភាព ខ្ទាតចេញពីCTN

អ្នកកាសែតមាត់ដាច ចិត្តហ៊ាន មានលុយហូរហៀរ សយ សុភាព បុរសសំដីមុតស្រួចចាក់ទំលុះបេះដួង មន្ត្រី និង ឈ្មួញរកស៊ីទំនើង ដែលធ្លាប់តែល្បីឈ្មោះ ពេញពិភពគុណ ពេលនេះ បានខ្ទាតចេញ ពីស្ថានីយ៍ទូរទស្សន៍ CTN ជាស្ថាពរហើយ។

បើតាមបុគ្គលិក ធ្វើការក្នុងទូរទស្សន៍ CTN បាននិយាយថា លោក សយ សុភាព បានចាកចេញពី CTN យ៉ាងស្ងាត់ស្ងៀមបំផុត ហាក់បីដូចជាខ្មាស់គេពេក ។ គាត់បានបន្តទៀតថា មុនចូលឆ្នាំសកល ២០១០ GM នៅCTN បានកោះហៅប្រជុំថ្នាក់អគ្គនាយក ពីបញ្ហា លោក សយ សុភាព បានដើរធ្វើព្យុះ ធ្វើផ្គរ ស្រេចតែចិត្ត ក្នុងកំណត់ហេតុអង្គប្រជុំបានសរសេរថា “ បុគ្គលិកនេះ បានយកពេលវេលាធ្វើការ និងពត៌មានក្នុងCTN ទៅរកស៊ីបំរើផលប្រយោជន៍ខ្លួន ពត៌មានដែលយកឈ្មោះCTN ទៅស្វែងរកបែរជាយកមកចុះក្នុង កាសែតដើមអម្ពិល ទៅវិញ ដោយមិនសុំការអនុញ្ញាតិពីថ្នាក់លើ ។ មួយវិញទៀត ប្រើពាក្យវាយប្រហារទៅលើមន្រ្តីក្នុងជួររាជរដ្ឋាភិបាល ធ្ងន់ធ្ងរហួសហេតុពេក ភ្លេចពីស្នាដៃបំរើជាតិកន្លងមក ធ្វើមជ្ឈដ្ឋានទូទៅមានការភាន់ច្រលំ និងពេលចុងក្រោយនេះ អ្នកកាសែត សយ សុភាព បានចុះផ្សាយនូវប្រសាសន៍សម្តេច តេជោ ពេលចុះទៅប្រាសាទព្រះវិហារ កន្លងមក ខុសពីការពិត ធ្វើឲ្យខូចឈ្មោះ រាជរដ្ឋាភិបាលខ្មែរ រហូតដល់លោក ខៀវ កាញ្ញាប្ញទ្ធិ ធ្វើសន្និសិទព្រមានទៀតផង តែមិនបញ្ចេញឈ្មោះ សយ សុភាព ទេទុកមុខទុកមាត់ឲ្យ ព្រោះមានងារជាទីប្រឹក្សារាជរដ្ឋាភិបាលផង។

លើកនេះ សយ សុភាព ធ្វើខុសពីវិជ្ជាជីវៈអ្នកសារពត៌មាន ធ្ងន់ធ្ងរណាស់ ដូច្នេះ CTN សំរេចបញ្ចប់ឈ្មោះ សយ សុភាព ចេញពីlist បុគ្គលិក គឺជារឿងសមហេតុផលបំផុត។
ខ្ញុំគិតថា លោក សយ សុភាព បានយកឈ្មោះCTN ទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ជាច្រើនណាស់មកហើយ ដូចជា កាសែតដើមអម្ពិល គេហទំព័រDAP-News វិទ្យុដើមអម្ពិល សមាគមស្រូវមាស និង សាលាឯកជន ។ល។ ទាំងនេះ គឺបានគុណ CTN ជាន់ឆ្លងរំលងភក់ប៉ុណ្ណោះ។

ខ្ញុំមិនដឹងថារឿងរ៉ាវ ដែលបុគ្គលិកម្នាក់ខាងលើនិយាយពិត រឺយ៉ាងណានោះទេ តែខ្ញុំក៏សង្កេតឃើញថា ចាប់តាំងពីលោកសយ សុភាព ទៅអាមេរិក ត្រឡប់មកវិញ មិនឃើញក្នុង CTNដូចមុនទេ។

រឿងពិតយ៉ាងណាមិនទាន់សុំការបំភ្លឺពីលោក សយ សុភាពនៅឡើយទេ ជឿ ឬមិនជឿលោកអ្នកគិតមើលខ្លួនឯងចុះ។

2 comments:

Anonymous said...

លោក ពិតជាមានប្រសាសន៍រៀបរាប់បាន ក្បោះក្បាយល្អណាស់ គួរឱ្យសរសើរ ដែលមានអ្នករិះគន់ចំកន្លែងខុសដូចជាអស់លោក។

មានខ្មែរធនអស់លោកអីចឹងទេតើ បានជា....!!!!!!

ឱ អនិច្ចារខ្មែរ!!!

Anonymous said...

លោក នឹងដឹងការពិត ថាអ្នកណាមក ស៊ីធីអិន

ធ្វើជាខ្នង ហើយបំរើផលប្រយោជន៏ខ្លួនឯង។។។ ពួកគេទាំងនោះ បៀមឈាមព្រួសដាក់លោក សយ សុភាព យ៉ាងអយុត្តិធម័ឮ

ប៉ុន្តែមិនថ្វីទេ បារមីលោកតា ឌី នៅថែរក្សាប្រាសាទព្រះវិហារ ដឹងប្រាកដណាស់ថា អ្នកណា​ជួយខ្មែរ ពិតប្រាកដ ហើយអ្នកយកបុង យក គាប់ យកគួរ។

ពេលវេលា ជាអ្នកបង្ហា្កញការពិត។

©2010-Designed by Ritz_Meanpore