Friday, February 26, 2010

បិទ​ការ​ធ្វើ​ចរាចរ​លើ​មហាវិថី​កម្ពុជា​ក្រោម​១​ថ្ងៃ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ

ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០



រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥កុម្ភៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទការ​ធ្វើ​ចរាចរ​លើ​ដង​មហាវិថី​កម្ពុជា​ក្រោមរយៈពេល​១​ថ្ងៃ គឺ​នឹង​បើក​ដំណើរការ​ចរាចរវិញ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ មូលហេតុ​មន្ដ្រី​ជំនាញយក​កំណាត់​មហាវិថី​នេះ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​មេ​ បង្ហូរទឹកដែល​មាន​ខ្សែបណ្ដាញ​ត​ភ្ជាប់​ទៅប្រឡាយ​បឹង​សាឡា​ង ។
តាម​ សហការី​ព័ត៌មាន​កោះសន្ដិភាព​ប្រាប់ឱ្យ​ដឹង​ថា មហាវិថី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បានបិទ​ការ​ធ្វើ​ចរាចរ​តាំងពី​យប់​ថ្ងៃ​ទី ​២៤ កុម្ភៈ ម្ល៉េះដើម្បី​សំរុក​ធ្វើ​បណ្ដាញ​លូ​មេ​ឱ្យ​ឆាប់ហើយ ។ ការ​បិទ​ចរាចរ​លើ​មហាវិថី​កម្ពុជាក្រោម​នេះ មិនមែន​បិទ​ខ្សែ​ផ្លូវ​កម្ពុជា​ក្រោម ទាំង​ស្រុក​នោះ​ទេ គឺ​បិទ​ជា​កំណាត់​ៗ​ប៉ុណ្ណោះ ដែល​ចាប់ពី​ភ្លើងស្ដុប​វិទ្យាល័យ​សន្ធរ​ម៉ុ​ក កែង​ផ្លូវ​ម៉ៅ​សេ​ទុង ទៅ​ដល់​ចំណុច​កែង​ផ្លូវ ១៣៣ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ។

0 comments:

©2010-Designed by Ritz_Meanpore