Sunday, November 1, 2009

តាមបាញ់ពីក្នុងgameonline រហូតដល់ក្នុងផ្ទះ

កាលពីថ្ងៃទី៦ វិច្ឆិកា 2009 កន្លងមកនេះមានករណី ទំនាស់គ្នាតាមរយៈការលេង game online ក្នុង Internet រហូតមានការតាមបាញ់ប្រហារដល់ក្នុងផ្ទះទៀតផង។
លោក ណូ សុផល្លា អាយុ២២ឆ្នាំ មុខរបរ ម្ចាស់ហាងInternet នៅបឹងសាឡាង ដែលជាជនរងគ្រោះបានរៀបរាប់ថា មួយសប្តាហ៍មុននេះ លោកមានការឈ្លោះប្រកែកគ្នាតាមការ Game online មិនដែលស្គាល់មុខ គ្នាទេ រហូតឲ្យលេខទូរស័ព្ទគ្នាទៅវិញទៅមក ដើម្បីណាត់គ្នាវ៉ៃតប់។
លើកទី១ បក្ខពួកជនល្មើសបានណាត់គ្នាទៅភោជនីយដ្ឋានមួយ ក្នុងក្រុងភ្នំពេញ តែលោកមិនបានទៅទេ ។
ក្រោយមកលោក ក៏ទទួលបានSMS មកនិយាយឌឺដងដាក់ទៀត ក៏ណាត់ឲ្យមកជួបនៅហាងរបស់លោកតែម្តង។
ដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែមានជនល្មើស2នាក់ ជិះម៉ូតូ SL 230CC មកឈប់មុខហាង ម្នាក់នៅចាំម៉ូតូ ម្នាក់ដើរចូលមកក្នុងហាងinternet រួចដកកាំភ្លើង k54បាញ់សំដៅទៅលោកតែម្តង តែជាភ័ព្វសំណាងល្អ បាញ់អត់ចេញ រួចជនល្មើសក៏អាម៉េ បញ្ចូល1គ្រាប់ទៀត ក៏គាំង រួចជនល្មើសរត់ឡើងម៉ូតូគ្នីគ្នាដែលរង់ចាំរួចជាស្រេចជិះចេញទៅបាត់។
លោកបានបន្តថា ប៉ូលីសបានចុះមកប្រមូលភស្តុតាង នៅសល់គ្រាប់កាំភ្លើង១គ្រាប់ នៅកន្លែងកើតហេតុ យកទៅស្វែងរកចាប់ជនល្មើស ។
២-៣ថ្ងៃក្រោយមកប៉ូលីសចាប់បានជនល្មើស និង អាវុធជាបន្តបន្ទាប់ ១-ឈ្មោះ ងួន ចាន់រដ្ឋា អាយុ ២០ ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ ជាជនដៃដល់់។
២-ឈ្មោះ ងួន សុវិច្ឆ័យ អាយុ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ ជាអ្នកបើកម៉ូតូ និង ជាអ្នកមានទំនាស់ ។
ឥឡូវប៉ូលីសកសាងសុំណំរឿងបញ្ជូនទៅតុលាការហើយ។

Read Full story...

©2010-Designed by Ritz_Meanpore