Thursday, February 25, 2010

វាសនា សយ សុភាព

កាលពីម្សិលមិញ Phnompenh2727 បានចុះផ្សាយ នូវអត្ថបទមួយដែលមានចំណងជើងថា សយ សុភាព ខ្ទាតចេញពី CTN មានមហាប្រិយមិត្តយើង ទស្សនាយ៉ាងច្រើនអនេកអនន់ ហើយល៏សួរថា តើលោក សយ សុភាព យ៉ាងណាហើយ? ថ្ងៃនេះ ខ្ញុំសុំប្រាប់ប្រិយមិត្តត្រួសៗដូចខាងក្រោមនេះថា ៖

ស្ថានីយទូរទស្សន៍CTN ល្បីទូទាំងប្រទេស ជាប់ចំណាត់ថ្នាក់លេខ១ លើ ផ្នែករូបភាពច្បាស់ល្អ ពត៌មានទាន់ហេតុការណ៍ កម្មវិធីសំបូរបែបទាំងផ្នែកកំសាន្ត និង ចំណេះដឹង ចំណែកលោក សយ សុភាព លេចមុខលេខមាត់ល្បីដោយសារ ទី១-លោកជាអ្នកផ្សះផ្សារ ការចងសម្ព័ន្ធភាព នៃការបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ទី-២ ចេញមុខអន្តរាគមន៍ដល់ប្រជារាស្រ្តក្រីក្រ ដែលត្រូវគេរំលោភយកដី និងរឿងអយុត្តិធម៌ផ្សេងៗ ក្រោយមកត្រូវបានសម្តេចតេជោ តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។ ទី៣-ពូកែ ជេសៀម ឈាមលឿង អាប់ភីស៊ីត ក្ស័យជីវ៉ា នាយករដ្ឋមន្រ្តីសៀម គ្រប់គ្រងចោរលួច ចោរឆក់ ចោរប្លន់ និងចោរក្លែងបន្លំ ទូទាំងប្រទេសសៀម និង អាក្សឺតភារម្យពុលម៉ា រដ្ឋមន្ត្រីក្រសួងការបរទេសសៀម មានតួនាទី ផ្តល់ម៉ាឲ្យពួកចោរឈាមលឿងជក់ ស៊ី សប្បាយ ក្អាកក្អាយ ពុលពេញព្រលានយន្តហោះ សុវណ្ណភូមិ កន្លងមក ត្រូវបានអ្នកកាសែត ផ្តាច់ព្រលឹង សយ សុភាព ជេព្រឹក ជេល្ងាច ឲ្យតែចាប់ក្បាលមេក្រូបាន គឹ ពឺតជាន់១០០ៗ !

លោក សយ សុភាព បានបង្ហាញមុខមន្ត្រីទំនើង ក្មេងទំនើង ឈ្មួញទំនើង នានា តាមកញ្ចក់ទូរទស្សន៍ ឲ្យសម្តេចតេជោ និង ប្រជាជនខ្មែរបានដឹងពីទង្វើអាក្រក់របស់ពួកគេ ជាមួយចំនួនដ៏ច្រើនលើសលប់ អំពើល្អបែបនេះ ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា ទះដៃអបអរសារទរ គ្រប់ច្រកល្ហក គួរឲ្យមោទនភាពណាស់។
ទូទាំងប្រទេសខ្មែរ គ្រាន់តែលឺឈ្មោះ សយ សុភាព អ្នកកាសែតក្រោមដើមអម្ពិលអ្នកណាៗក៏ដឹងថា គឺជាវីរបុរសអ្នកសារពត៌មានដែរ ។ ចាប់តាំងពីលេចមុខលេខមាត់ក្នុង CTN មក លោកសយ សុភាព ហាក់ដូចជាមានដាវទិព្វក្នុងដៃ ប្រហារជីវិត មុនកាត់ក្តី ចំពោះមន្រ្តីទំនើង ក្មេងទំនើង ឈ្មួញទំនើង ។ល។និង។ល។

ដោយសារប្រជាប្រិយភាពល្បីខ្ទរខ្ទារពេញអាណាចក្រខ្មែរ ក្រោយមកក៏មានពាក្យចរចាមអារ៉ាមថា លោក សយ សុភាព តែងតែជំរិតយកលុយ ពីអ្នកនេះ អ្នកនោះ បើមិនបានប៉ុណ្ណេះ គឺចុះផ្សាយក្នុងទូរទស្សន៍មិនខាន។ ឩទាហរណ៍ ៖ ក្រសួងមួយបានដាក់លក់ដេញថ្លៃនូវ សំភារៈបរិក្ខាមួយចំនួនដែលជិតខូចគុណភាព ស្រាប់តែលោក សយ សុភាព ចុះផ្សាយថា លោកប្រធាននាយកដ្ឋាន (ក) ឈ្មោះ A បានលក់ទ្រព្យសម្បត្តិរដ្ឋ រួចយកលុយដាក់ចូលហោប៉ៅខ្លួនឯងSIC ។ តាមការពិត ឈ្មោះ A មិនមែនជាប្រធាននាយកដ្ឋាន(ក)ទៀតទេ គាត់បានផ្លាស់ប្តូរទៅធ្វើប្រធាននាយកដ្ឋាន (ខ)តាំងពី១ឆ្នាំមុនម្លេះ ហើយក្នុងអំឡុងពេលដាក់លក់ដេញថ្លៃ ឈ្មោះ A នេះក៏មិនស្ថិតនៅស្រុកខ្មែរ ដែរ គឺ លោក ជាប់ទៅរៀនជំនាញនៅបរទេសរយៈពេលវែង ហើយលោកសយ សុភាព ចុះផ្សាយក្នុងកាសែតថា ទូរស័៏ព្ទលោកA មិនមានអ្នកទទួល ព្រោះដឹងថា ជាលេខអ្នកកាសែតគេមិនលើក ដូច្នេះ អ្វីដែលលោក សយ សុភាព បានចុះផ្សាយគឺគ្មានប្រភពច្បាស់លាស់ គ្រាន់តែលឺពាក្យចរចាមអារ៉ាម គឺចុះផ្សាយតែម្តង មិនមែនមានតែមួយរឿងនេះទេ គឺនៅមានច្រើនរឿងទៀត ដែលលោក សយ សុភាព ធ្វើដើម្បីប្រជាប្រិយភាពខ្លួន តែប៉ះពាល់ដល់កិត្តិយស មន្ត្រីដែលស្អាតស្អំ។ ពាក្យចាស់លោកពោលថា ធ្វើល្អ100ដងគេមិនឃើញ តែបើអាក្រក់1ដងវិញ ស្អុយពេញប្រទេស

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថាប័នដែល លោក សយ សុភាព យកមកចុះផ្សាយក្នុងCTN និងកាសែតដើមអម្ពិល គឺមិនត្រឹមត្រូវដូចការពិតនោះទេ ធ្វើឲ្យមានប្រតិកម្មដល់អគ្គនាយកទូរទស្សន៍ CTN និង មន្រ្តីក្នុងជួររដ្ឋាភិបាលអស់ជំនឿលើលោក សយ សុភាព។

CTN ថ្វីត្បិតតែមានថៅកែ ជាលោក គិត ម៉េង តែក៏មានម្ចាស់ភាគហ៊ុន ជាច្រើនទៀតជាជនជាតិបរទេស ដែលពួកគេមិនពេញចិត្តទៅនឹងទង្វើរបស់ លោក សយ សុភាព។ ខ្ញុំគិតថា អ្នកដែលស្អប់លោក សយ សុភាព ភាគច្រើនជាមន្រ្តីទំនើង បើខ្លួនគ្មានរឿងជាប់ខ្លួនទេ ក៏អ្នកកាសែតមិនទៅរកដែរ ធម្មតាទេ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ។

ដើមឆ្នាំ 2010 លោក សយ សុភាព រកស៊ីមានបាន មានឡាន មានលុយ មានកាសែតដើមអម្ពិល វិទ្យុដើមអម្ពិល គេហទំព័រដើមអម្ពិល សមាគមស្រូវមាស និងជំនួញក្រៅម៉ោងផ្សេងទៀត។ លោក សយ សុភាព ចាកចេញ ពី CTN ទៅកាន់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលមានលោកជំទាវ ហ៊ុន ម៉ាណា ជាអគ្គនាយក រួចបានប្តូរលេខទូរស័ព្ទ ពី 012 មក 097 58 07 223 លេខនេះ ទទួលក្នុងម៉ោងធ្វើការប៉ុណ្ណោះ ផុតម៉ោងធ្វើការ គឺបិតហើយ ធម្មតាទេគេឡើងធំ គឺបែបហ្នឹង ទៅណាមកណា ក៏មានជំនួយការដើរតាម និងមានអ្នកបើកឡានឲ្យផងដែរ ។ លោកភាពក៏មានលេខ 012មួយទៀតដែរ តែរក្សាសិទ្ធមិនប្រាប់ទេ ។

1 comments:

dap-news said...
This comment has been removed by the author.

©2010-Designed by Ritz_Meanpore