Thursday, February 4, 2010

Breaking news :Thai ប្រកាសធ្វើរដ្ឋប្រហារចុងខែកុម្ភៈ

ថ្ងៃនេះ នៅ​គ្រប់ទំព័រសារពត័មាន​របស់​ប្រទេស​ថៃ គឺមានចំណង​ជើង​ធំៗ​ពណ៌ក្រហម ដោយ​ផ្តោត​ជាសំខាន់ និយាយ​ពី​ ថាក់ ស៊ីន គំរាម អាប់ភីស៊ីត ឲ្យរំលាយសភា មុនចុងខែកុម្ភៈ បើ​មិន​ធ្វើ​តាម​ទេ គឺ ប្រើ​កំលាំង​យោធា​ក្រហម ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ អាប់ភីស៊ីត។


​កាសែត​ថៃ​បាន​ដក​ស្រង់​សំដី​លោក ផាលុកប៉េនម៉ានី ជា​មេទ័ព​សំងាត់​របស់​ក្រុម​អាវ​ក្រហម ដែល​មាន​ទាហាន​ក្នុង​ដៃ និង​អាវុធ​ទំនើបៗ​ជា​ច្រើន បាន​និយាយ​ថា លោក​បាន​ទៅ​ជួប​លោក ថាក់ស៊ីន នៅ ឌូប៉ៃ ប្រទេស​អារ៉ាប់​រួម ដោយ​ដាក់​កំហិត​ឲ្យ​​ ថាក់ស៊ីន ដល់​ចុង​ខែ​កុម្ភៈ ចរចារ​ជា​មួយ​អាមាត្រ​ ប្រេម ទីស៊ីឡានុន ឲ្យ​រដ្ឋាភិបាល​អាប់​ភីស៊ីត រំលាយសភា រួច​បោះ​ឆ្នោត​សារ​ជាថ្មី បើ​ធ្វើ​មិន​បាន​សំរេច​ទេ គឺ លោក និង​​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង ប្រើ​កំលាំង​យោធា​ក្រហម វាយ​រំលំ​រដ្ឋាភិបាល​អាប់ភីស៊ីត​តែម្តង​​ដោយ​មាន​ ឆាវ៉ាលីត យ៉ុងឆៃយុត ជា​អ្នក​ដឹក​នាំ​ពួក​គេ។

ម្សិល​មិញ​នេះ អាប់ភីស៊ីត បាន​ចេញ​មក​និយាយថា បក្ខពួ​ក​លោក ផាលុកប៉េនម៉ានី នេះ​គ្រាន់​តែ​និយាយ​គំរាម​តែ​ប៉ុណ្ណោះ ព្រោះ​ថ្ងៃ២៦ កុម្ភៈ តុលាការថៃ នឹង​កាត់ក្តីរឿង​លុយ​ពុក​រលួយ​របស់​ថាក់ស៊ីន ចំនួន ៧៦ម៉ឺនលានបាត ថា​ត្រូវ​រឹប​អូស​ជាសម្បត្តិរដ្ឋ ពេល​នោះ​គឺថាក់​ស៊ីន​គ្មាន​លុយ​សំរាប់​ធ្វើផ្គ ធ្វើ​ភ្លៀង​ទៀត​ទេ សូម្បី​តែ​មេទ័ព​សំងាត់​របស់​ក្រុម​អាវ​ក្រហម ក៏​​រលាយ​ដែរ។

នៅ​ពេល​នេះ​ផ្សារហ៊ុនថៃ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ចាប់​ពី​ម្សិល​មិញ​នេះ ដោយ​សារ​ការ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​របស់​ពួក​អាវ​ក្រហម។

ចាប់​ពី​ពេល​នេះ រហូត​ដល់​ខែ​មេសា គឺ​ប្រទេស​ថៃ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​បំផុត ព្រោះ​សង្រ្គាម​អាច​កើត​មាន​គ្រប់​ពេល​វេលា។

យើង​មិន​ដឹង​ថា លោកថាក់ស៊ីន អាច​គ្រប់​គ្រង លោក​ឆាវ៉ាលីតយុងឆៃយុត និង​​កូនចៅ​ដ៏​ទៃ​ទៀត​ដល់​ពេល​ណា​ទៀត​​ទេ ព្រោះ​ពួក​គេ​អស់​ពេល​អត់ធ្មត់​ទៀត​ហើយ ខន្តី​មាន​កំណត់ លោកថាក់ស៊ីនអាច ទ្រាំ​នៅ​ប្រទេសឌូប៉ៃបាន តែ​​កូន​ចៅ​ជំនិតៗ មិ​ន​អាច​ទ្រាំ​ឈរ​មើល​អាប់ភីស៊ីត ឆ្កួត​អំណាច កៀប ក រាស្រ្តនេះ​បាន​ទេ។

ដូចសមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​រួច​ហើយ​ថា រដ្ឋាភិបាលអាប់ភីស៊ីត​ជិត​រលាយ​ហើយ ។ តាម​ការ​អង្កេត​របស់​ខ្ញុំ​ក៏​មើល​ឃើញ​ថា ទាំង​ការ​ទស្សន៍ទាយ​របស់​គ្រូហោរាល្បីៗ​ប្រចាំ​ប្រទេសថៃ និង​ការ​ដាក់​ឱសាន​វាទ​របស់ពួកអាវក្រហម និង​​ប្រសាសន៍សម្តេចតេជោ គឺ ប្រទេស​ថៃនឹង​កើត​មាន​រដ្ឋប្រហារ​មួយ​ថ្មី​ជា​មិន​ខាន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

0 comments:

©2010-Designed by Ritz_Meanpore