Thursday, February 25, 2010

ក្រុម​អាវ​ក្រហម​ឈៀង​ម៉ៃ​ប្រារឰ​ពិធីបួងសួង​ជួយ​លោក​ថា​ក់​ស៊ី​ន រួច​ផុត​ពី​រឿង​ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​ជាង​២​ពាន់​លាន​ដុល្លារ​ថ្ងៃនេះ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០

(​រូបថត កាសែត​ថៃ​)
ក្រុម​អាវ​ក្រហម​ឈៀង​ម៉ៃ​ប្រារឰ​ពិធីបួងសួង

កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​ ២៥ កុម្ភៈ ឱ្យ​ដឹងថា លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ បាន​ថ្លែង​បញ្ជាក់​ក្នុង​វ៉េបសាយរបស់​លោក​ថា រយៈពេល​១​ថ្ងៃ​ទៀត​ប្រហែលជា​បានដឹង​ពី​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ជាង​៦​ ម៉ឺន​លាន​បាត កាលពី​១៧​ឆ្នាំ​មុន ដោយ​បានជាប់​លំដាប់ថ្នាក់​ក្នុង​ទស្សនាវដ្ដី​ហ្វ​ប់ (Forbes) តើ​អាច​នឹង​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​ទៀតឬ​យ៉ាងណា? លោក​មាន​ក្ដី​សង្ឃឹមថារយៈពេល​១​ថ្ងៃ​ទៀត នឹង​បាន​ទទួល​ភាព​យុ​ត្ដិធម៌​។ មួយ​ថ្ងៃ​ទៀត​ប្រហែលជា​ដឹង​ថា អ្វីនឹង​កើតឡើង? ដូច្នេះ​រដ្ឋាភិបាល​មិន​ចាំបាច់ជំរុញ​ពី​បញ្ហា​នេះ​ទេ ព្រោះ​ជា​រឿង​របស់​តុលាការ ប៉ុន្ដែ​រដ្ឋាភិបាល​ចុង​ក្រោយ​នេះ មាន​ជើងការ​ជំរុញ​ដ៏​ពិសេស​ដោយ​ប្រើប្រាស់​បណ្ដាញផ្សព្វផ្សាយ​របស់​រដ្ឋ​ ធ្វើ​ជា​ឈ្នាន់​ផ្នែក​ន​យោបាយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយទាក់ទិន​នឹងស្ថានភាព​នៃ​ការ​ កាត់ក្ដី​រឹបអូស​ទ្រព្យ​នោះ លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា នៅ​មាន​ក្ដី​បារម្ភខ្លះ​ដែរ។ លោក​និយាយ​ថា លោក​គ្មាន​កំហុសហើយ​ថា ក្នុង​មួយ​ជីវិត​នេះ​ធ្វើ​តែ​រឿង​ល្អ ។
ប្រភព​ដដែល​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​បើកសវនាការ​កាត់ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​៧,៦ម៉ឺន​លាន​បាត នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ ក្រុមអាវ​ក្រហម​នៅ​ខេត្ដ​ឈៀង​ម៉ៃ បាន​រៀបចំការ​ជួបជុំ​គ្នា​មួយ​សំរាប់​ប្រារឰ​ពិធីបួងសួង​ដល់​វត្ថុ​ ស័ក្ដិសិទ្ធិ​ជួយ​ជ្រោមជ្រែង​លោក​ថា​ក់​ស៊ី​ន ឱ្យ​រួច​ផុត​ពី​រឿង​ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​៧,៦ម៉ឺន​លាន​បាត ។


0 comments:

©2010-Designed by Ritz_Meanpore