Thursday, February 25, 2010

គ្រូពេទ្យ​វៀតណាម​វះ​យក​ឈ្លើង​ចេញពី​ក្នុង​សួត​អ្នកជំងឺ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០


រូបភាព​ពី​វ៉េបសាយ​បរទេស
​ឈ្លើង​ដ៏​ធំដែល​ដងខ្លួន​របស់​វា​មានប្រវែង​ដល់​ទៅ​១៥​សង្ទីម៉ែត្រ

ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង​ខេត្ដ​ង៉ែ​អាន (​Nghe An​) ភាគ​កណ្ដាលប្រទេស​វៀតណាម បាន​ធ្វើការ​វះកាត់​យកឈ្លើង​ខ្នាត​ធំ​មាន​ប្រវែង​១៥​សង្ទីម៉ែត្រ ចេញពី​សួត​របស់​ស្ដ្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ បន្ទាប់​ពីឈ្លើង​បាន​ចូល​ទៅ​រស់នៅ​ក្នុង​នោះ​រយៈពេលប្រហែល​២​ខែ ។ស្ដ្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ​ជា អ្នកស្រុក​ទួង​ដួង (​Tuong Duong​) ហើយរឿងរ៉ាវ ​នេះ​បាន​ចុះ​ផ្សាយ​នៅ​លើ​វ៉េបសាយរបស់​គណបក្ស​កុំ​មុ​យ​នី​ស្ដ​វៀតណាម កាលពី ថ្ងៃ​ទី​២៤ កុម្ភៈ ។ កាលពីដើម​ឆ្នាំ​កន្លង​មក ខណៈ​ពេល​កំពុងធ្វើការ​ក្នុង​ចំការ​របស់​ក្រុមគ្រួសារស្ដ្រី​រង​គ្រោះ​ម្នាក់ ​នេះ​បាន​ទៅ​ដងទឹកក្នុង​ស្ទឹង​ដែល​នៅ​ក្បែរ​នោះ​ផឹក លុះ​ក្រោយមក​ក៏​មាន​អារម្មណ៍​ឈឺ​ក្នុង​បំពង់​.​ក និង​ឈឺ ដេញ​មក​ដល់​ដើមទ្រូង ដែល​អាកា​រៈ​នេះ​ចេះ តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​នាំនាង​មក​មន្ទីរពេទ្យ​ស្រុក​ដើម្បី​ព្យាបាល ពេលគ្រូពេទ្យ​ពិនិត្យ​ស្រាប់តែ​ឃើញ​ឈ្លើង​នៅ​ក្នុង​សួត​របស់​នាង ។

ក្រោយ​ពី​ដឹង​ថា​មាន​ឈ្លើង នៅ​ក្នុង​សួតស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​អាន​ថា​យ (​An Thai​) ហើយកាលពី​ថ្ងៃ​អង្គារ ទី​២៣ កុម្ភៈ​កន្លង​មក ក្រុមគ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​យក​ឈ្លើង​ចេញពី​ក្នុង​សួត​របស់​ស្ដ្រី​ នោះ​បាន​ដោយ​ជោគជ័យ ។ចាត់​ទុក​ថា​ជា​រឿង​គួរ​ឱ្យ​ញញើត​បំផុត ខណៈ​មាន​ឈ្លើង​ដ៏​ធំដែល​ដងខ្លួន​របស់​វា​មានប្រវែង​ដល់​ទៅ​១៥​សង្ទីម៉ែត្រ​ នៅ​ក្នុង​សួត របស់​មនុស្ស​បែប​នេះ ដែល​ហេតុការណ៍​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រឿង​មួយ​ដែល​កម្រជួប​ប្រទះ​បំផុត​នៅ​លើ​ពិភពលោក ។

0 comments:

©2010-Designed by Ritz_Meanpore