Tuesday, February 2, 2010

ឡានពេទ្យទំនើងជាច្រើនក្រឡុកក្រុងភ្នំពេញ

កាលពីព្រឹកមិញ ថ្ងៃទី ២កុម្ភៈ 2010 ឡានពេទ្យជាច្រើន មិនថា ជារបស់មន្ទីរពេទ្យឯកជន រឺ មន្ទីពេទ្យរដ្ឋទេ ចេញប្រដេញគ្នាយ៉ាងប្រសាច គួរឲ្យព្រឺប៉ះសក់នូវសកម្មភាពឡានពេទ្យ បើកលឿនដូចហោះ ដូចឡានពេទ្យទំនើងអញ្ចឹង។ ឡានពេទ្យទំនើងនេះ បានធ្វើឲ្យប៉ូលីសបិតផ្លូវ ជាច្រើន ចាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ និង ពេទ្យមួយចំនួនទៀត។

នេះគឺជាសមយុទ្ធពិសេស របស់ក្រុមឡានពេទ្យទូទាំងក្រុងភ្នំពេញ មកជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើការសង្គ្រោះអ្នកជំងឺចេញពីយន្តហោះ បើមានហេតុការអ្វីមួយកើតឡើងដែលស្មានមិនដល់ ។
ប៉ូលីសចរាចរក៏បានចូលរួមសំរួលចរាចរ តាមដងវិថីគ្រប់កន្លែង ដើម្បីបញ្ជៀសការកកស្ទះចរាចរផងដែរ។
សូមប្រិយមិត្តកុំភ្ញាក់ផ្អើលជាមួយសកម្មភាព សមយុទ្ធរបស់ឡានពេទ្យអី។

0 comments:

©2010-Designed by Ritz_Meanpore