Friday, February 5, 2010

Breaking news ដំណឹងការយាងទៅប្រាសាទព្រះវិហាររបស់សម្តេចតេជោ

ពេលនេះម៉ោង 8 និង​ ០០នាទី ខ្ញុំបានដំណឹងពីការយាងទៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅប្រាសាទព្រះវិហារ នៅថ្ងៃអាទិត្យនេះ និង​បន្តធ្វើដំណើរទៅកាន់ តំបន់មុំបី រឺ ត្រីកោណមរកត ដែលស្ថិតនៅភូមិសាស្ត្រ ៣ប្រទេសជាប់គ្នា គឺ ខ្មែរ ថៃ និង​ឡាវ ។​

កន្លងមកចំនុចនេះមិនមានផ្លូវទៅទេ គឺមានតែផ្លូវមនុស្សដើរកាត់ព្រៃ ឆ្លងជ្រោះ ឆ្លងអូរ ប៉ុណ្ណោះ តែឥឡូវនេះ ខាងកងវិស្វកម្មក្រោមបញ្ជាដឹកនាំរបស់សម្តេចតេជោ បានបញ្ជាឲ្យធ្វើផ្លូវ ក្រាលគ្រួសក្រហម ទៅកាន់តំបន់ខាងលើនេះ និង​មានស្ពានឆ្លងផងដែរ។

សម្តេចតេជោនឹងធ្វើដំណើរដោយ ហេលីកូទ័រ ជាមួយឩបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និង​មន្រ្តីមួយចំនួនទៀតផងដែរ។

ឥឡូវនេះកំលាំងអន្តរាគមន៍ និង​ការពារសម្តេច បានទៅដល់គោលដៅគ្រប់កន្លែង នៅតាមបណ្តោយព្រំដែនអស់ហើយ។ កំលាំងអន្តរាគមន៍មាន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ យោធាកងពលធំលេខ៣ខេត្ត និង​ កងអង្គរក្សសម្តេចតេជោ ។

ចំណែកដំណឹងលោកថាក់ស៊ីន​មិនទាន់ទទួលបាននៅឡើយទេពេលនេះ តែនៅខាងប្រទេសថៃ គឺ​មានដំណឹងនេះទូទាំងប្រទេសទៅហើយ។

ថ្ងៃស្អែកនេះ ខ្ញុំមានបំណងផ្សាយផ្ទាល់ពីការយាងទៅដល់ប្រាសាទព្រះវិហារលើកទី១របស់សម្តេចតេជោ តាមរយៈទូរស័ព្ទ ដាក់ក្នុង Sound clip ​តែមិនទាន់ថា ធ្វើទាន់រឺយ៉ាងណា បើប្រិយមិត្តណា អាចជួយខ្ញុំបានសូមទាក់ទងមកខ្ញុំផង។

0 comments:

©2010-Designed by Ritz_Meanpore