Friday, February 26, 2010

បិទ​ការ​ធ្វើ​ចរាចរ​លើ​មហាវិថី​កម្ពុជា​ក្រោម​១​ថ្ងៃ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ

ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០



រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥កុម្ភៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទការ​ធ្វើ​ចរាចរ​លើ​ដង​មហាវិថី​កម្ពុជា​ក្រោមរយៈពេល​១​ថ្ងៃ គឺ​នឹង​បើក​ដំណើរការ​ចរាចរវិញ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ មូលហេតុ​មន្ដ្រី​ជំនាញយក​កំណាត់​មហាវិថី​នេះ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​មេ​ បង្ហូរទឹកដែល​មាន​ខ្សែបណ្ដាញ​ត​ភ្ជាប់​ទៅប្រឡាយ​បឹង​សាឡា​ង ។
តាម​ សហការី​ព័ត៌មាន​កោះសន្ដិភាព​ប្រាប់ឱ្យ​ដឹង​ថា មហាវិថី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បានបិទ​ការ​ធ្វើ​ចរាចរ​តាំងពី​យប់​ថ្ងៃ​ទី ​២៤ កុម្ភៈ ម្ល៉េះដើម្បី​សំរុក​ធ្វើ​បណ្ដាញ​លូ​មេ​ឱ្យ​ឆាប់ហើយ ។ ការ​បិទ​ចរាចរ​លើ​មហាវិថី​កម្ពុជាក្រោម​នេះ មិនមែន​បិទ​ខ្សែ​ផ្លូវ​កម្ពុជា​ក្រោម ទាំង​ស្រុក​នោះ​ទេ គឺ​បិទ​ជា​កំណាត់​ៗ​ប៉ុណ្ណោះ ដែល​ចាប់ពី​ភ្លើងស្ដុប​វិទ្យាល័យ​សន្ធរ​ម៉ុ​ក កែង​ផ្លូវ​ម៉ៅ​សេ​ទុង ទៅ​ដល់​ចំណុច​កែង​ផ្លូវ ១៣៣ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ។

Read Full story...

អាប់​ភី​ស៊ី​ត​ថា​ដាច់ខាត​មិន​លើកលែងទោស​ថា​ក់​ស៊ី​ន ក្រុម​អាវ​ក្រហម​ប្ដេជ្ញា​ទម្លាក់​អាប់​ភី​ស៊ី​ត​រយៈពេល​១​អាទិត្យ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០

យោង​តាម​ព័ត៌មាន​ដែល​ ចេញផ្សាយ​តាម​គេហទំព័រ​កាសែត​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​ជាភាសា​អង់គ្លេស​នៅ​ ថ្ងៃ​ទី​២៤ ខែកុម្ភៈ បាន​ដកស្រង់​សំដី​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយករដ្ឋមន្ដ្រី​ថៃ ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣កុម្ភៈ ថា គ្មាន​ផ្លូវ​លើកលែងទោស​ដល់លោកថា​ក់​ស៊ី​ន​ឡើយ ទោះជា​មានការ​លើក​ឡើង​ថា ការ​លើកលែងទោស​ជា​កាយវិការ​នាំ​ឱ្យ​មានការ​ផ្សះផ្សា​ក៏​ដោយ។

លោក​អាប់​ភី​ស៊ី​ត បាន​ថ្លែង​ទៀត​ថា ប្រសិនបើ​ចង់ឱ្យ​មានការលើកលែងទោស​លោក​ថា​ក់​ស៊ី​ន ត្រូវ​តែគោរព​ប្រព័ន្ធ​យុត្ដិធម៌​ជា​មុន​សិន។ នេះ​ជាលើក​ទី​២​ហើយ ​ដែល​លោក​អាប់​ភី​ស៊ី​តប​ដិសេ​ធ​មិន​លើកលែងទោស​ដល់​លោក​ថា​ក់ស៊ី​ន។ តាម​ប្រភព​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត​បាន​ថ្លែង​ថា “​ប្រសិនបើ​លោក​ថា​ក់​ស៊ី​ន​គោរព​នីតិរដ្ឋ​ អាចមានការ​ចរចា​គ្នា ហើយ​បើ​លោក​មិន​គោរពនីតិរដ្ឋ​ផង ការ​ចរចា​អាច​ធ្វើ​ឡើង​យ៉ាងដូចម្ដេចទៅ​កើត​”​។

ប្រភព​ព័ត៌មាន​ដដែល​បានផ្សាយ​ថាកាលពី​ថ្ងៃ​ទី​២២ កុម្ភៈ លោក ថា​ក់​ស៊ី​ន បាន​ថ្លែង​តាម​បណ្ដាញ​ទំនាក់ទំនងវី​ដេ​អូ​លីង​ទៅ​កាន់​អ្នកគាំទ្រ​របស់​លោក​ ថា រូប​លោក​ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល។ លោក​ថា​ក់​ស៊ី​ន​បាន​ថ្លែង​ទៀត​ថា ប្រទេស​ថៃនឹង​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ចៀស​មិន​ផុតឡើយ​នៅ​ឆ្នាំ​នេះ​ ប្រសិនបើ​ការ​មិន​ចុះសំរុង​គ្នា​មិន​ត្រូវ​គេ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​ ទេនោះ។ ទាក់ទិន​ទៅ​នឹង​ការ​ប្រមូលផ្ដុំ​របស់​ក្រុមបាតុករ​អាវ​ក្រហម ​ប្រឆាំង​រដ្ឋាភិបាល​លោក អាប់​ភី​ស៊ី​ត​នោះ​យោង​តាម​ព័ត៌មាន​ដែលចេញផ្សាយ​តាម​គេហទំព័រ Mcot នា​ថ្ងៃ​ទី​២៤ កុម្ភៈ ឱ្យ​ដឹង​ថា ក្រុម​បាតុករ​អាវ​ក្រហម​បានប្រកាស​ថា ពួក​គេ​នឹង​ប្រមូលផ្ដុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ដើមខែ​មីនា​ខាង​មុខ​នេះ ដោយរំពឹង​ថា​នឹង​មាន​មនុស្ស​ជាង​១​លាន​នាក់​ចូលរួម។

ក្រុម​អាវ​ក្រហម​បាន​សច្ចា​ថា ពួក​គេនឹង​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត​ក្នុងរយៈពេល​៧​ថ្ងៃ​ប៉ុណ្ណោះ។ លោក Jatuporn Prompan មេដឹកនាំក្រុម​អាវ​ក្រហម​មួយ​រូប​បាន​ថ្លែង​ថា ​មេដឹកនាំ​ចលនា​ក្រុម​អាវ​ក្រហម​បាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ដើម្បី​កំណត់​ពី​យុទ្ធសាស្ដ្រ​ដើម្បីផ្ដួលរំលំ​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ ត។ ការប្រមូលផ្ដុំ ប្រឆាំង​រដ្ឋាភិបាល​នឹង​មិន​អូសបន្លាយពេល​ទៀត​ឡើយ ប៉ុន្ដែ​មិន​ធ្វើ​នៅ​ថ្ងៃ​ទី២៨ កុម្ភៈ ដូច​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាលឡើយ។ មេដឹកនាំ​ក្រុម​អាវ​ក្រហម​រូប​នេះ មាន​ជំនឿ​យ៉ាង​មុតមាំ​ថាក្នុង​ការ​ប្រមូលផ្ដុំលើក​នេះ ក្រុម​អាវ​ក្រហម​នឹង​ត្រូវ​តែ​ផ្ដួលរំលំរដ្ឋាភិបាល​របស់​លោក​អាប់​ភី​ស៊ី​ តឱ្យ​ខាង​តែបាន ​ក្នុង​រយៈពេល​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ។ លោក Jatuporn បញ្ជាក់​ថា បាតុករ​អាវក្រហម​១​លាន​នាក់​ប្រើប្រាស់​រថយន្ដ​កាំ​មីញ៉ុ​ង​ចំនួន​១០០.០០០​ គ្រឿង ​នឹង​ប្រមូលផ្ដុំ​គ្នានៅ​កន្លែង​សំខាន់​ៗ ដូច​ជា​នៅ Sanam Luang ក្នុង​ទីក្រុង​បាងកក និង​នៅ​បរិវេណ​ខាង​មុខវិមាន Royal Plaza ជាដើម។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ក្រុម​អាវក្រហម​បាន​ប្រមូលផ្ដុំ​គ្នា​រប៉េះរប៉ោះ​ប្រឆាំងរដ្ឋាភិបាល​លោក​ អាប់​ភី​ស៊ី​ត ​មុន​ពេល​ចូលដល់​កាលបរិច្ឆេទ​នៃ​ការ​ចេញ​សាលក្រម របស់​តុលាការ​កំពូល​អំពី​ករណី​រឹបអូស​ទ្រព្យសម្បត្ដិ​ដែល​ត្រូវ​បង្កក​របស់​ លោក​ ថា​ក់​ស៊ី​ននៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ។ ទន្ទឹម​ពេល​គ្នា​នេះ លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ​បាន​ធានាចំពោះ​សាធារណជន​ថៃ​សា​ជា​ថ្មី​ម្ដងទៀត​ថា រដ្ឋាភិបាល​របស់​លោក​អាច​ដោះស្រាយ​ស្ថានការណ៍​បាន​ដោយ​មិន​ចាំបាច់​ ប្រើប្រាស់​ច្បាប់សន្ដិសុខ​ពិសេស​ឡើយ។ ទោះជា​យ៉ាងណា​ក្ដីលោក​សង្កត់ធ្ងន់​ថា លោក​មិន​អោនក្បាល​ចំពោះ​ការ​គំរាមកំហែងណាមួយ​ឡើយ ។

  • ថា​ក់​ស៊ី​ន សុំ​ស្លាប់​នៅ​លើ​ទឹកដី​ថៃ

តាម​គេហទំព័រ​កាសែត​ឌឹ​ណេ​សិន ផ្សាយថ្ងៃ​ទី​២៤ ខែកុម្ភៈ បាន​ដកស្រង់​សំដី​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ដ្រីថៃ ​កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៣ កុម្ភៈ ថា លោក​បាន​អំពាវនាវ​សុំ​ឱកាស​សំរាប់​ថ្ងៃ​ចុងក្រោយ​របស់​លោក​នៅ​ក្នុង​ប្រទេស​ ថៃ។ លោក​ថា​ក់​ស៊ី​ន បាន​ថ្លែង​ថាលោក​បានត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ពិភាក្សាជាមួយ​ រដ្ឋាភិបាល​ថៃ ​បច្ចុប្បន្ន​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ។ លោក​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​រូប​នេះ បានថ្លែង​តាម​កម្មវិធី​វិទ្យុ​ដែល​ដំណើរការ​តាមប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ តរបស់​លោក​ថា “​ខ្ញុំ​មិនចង់​ស្លាប់​នៅ​ប្រទេស​ណា​ផ្សេង​ក្រៅពី​ប្រទេសថៃ​ឡើយ គឺ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ស្លាប់​នៅប្រទេស​របស់ខ្ញុំ​វិញ​”​។ លោក​មាន​ឆន្ទៈ​បំរើប្រទេស​ជាតិ​ក្នុង​តួនាទី​អ្វី​ក៏​បាន ទោះបីជាមិន​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​វិញ​ក៏​ដោយ។ លោក​ថ្លែង​ថា “​សូម​ឱ្យ​ខ្ញុំ​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់ឱ្យ​ខ្ញុំ​ធ្វើ​។ ខ្ញុំ​នៅ​តែ​អាច​ផ្ដល់​ផលប្រយោជន៍ដល់​ប្រទេស ទោះបីជា​ខ្ញុំ​មិនមែន​ជានា​យករដ្ឋមន្ដ្រី​ក៏​ដោយ។ មិនតែប៉ុណ្ណោះ​ខ្ញុំ​អាចបង្កើត​មូលនិធិ​ដែល​មាន​ប្រាក់​រាប់រយ​ពាន់លាន​បាត ដែល​ចូលរួម​ផ្ដល់​ជា​វិភាគទាន ដោយ​មិត្ដភក្ដិ​របស់ខ្ញុំ​ដែល​សុទ្ធតែ​ជាម​ហាសេដ្ឋី​”​។ នៅ​ក្នុង​ការ​អំពាវនាវ​សុំ​ឱ្យ​មានការ​ផ្សះផ្សា​គ្នា លោក​ថា​ក់​ស៊ី​ន បាន​ប្រៀបធៀបប្រទេស​ថៃ​ទៅ​នឹង​នាវា​មួយ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ព្យុះ​ ភ្លៀង​យ៉ាង​ខ្លាំងដោយ​លោក​ថ្លែងថា “​ប្រសិនបើ​នាវា​អាច​គេច​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ព្យុះ ហើយ​ទៅ​ដល់​កោះត្រើយ ​អ្នកដំណើរ​តាម​នាវា​នោះ​នឹង​មាន​សុវត្ថិភាព។ នៅ​ពេល​នៅ​ក្នុង​សមុទ្រ​ អ្នកដំណើរនៅ​លើ​នាវា​គួរតែ​កុំ​ឈ្លោះ​គ្នា បើ​មិន​ដូច្នេះ​ទេនាវា​នឹង​ក្រឡាប់​មិន​ខាន​”​។ លោក​ថា​ក់​ស៊ី​ន បាន​ថ្លែង​ដូច្នេះ គឺ​ចង់​មាន​ន័យ​ថា នៅ​ពេលប្រទេស​កំពុង​ស្ថិត​ក្នុង​ភាព​វឹកវរ ​ថ្នាក់ដឹកនាំគួរតែ​កុំ​មាន​បញ្ហា​ជាមួយ​គ្នា បើ​មិន​ដូច្នេះ​ទេប្រទេស​នឹង​កើត​មាន​សង្គ្រាម​ចៀស​មិន​ផុតឡើយ ។

  • អា​នុ​ពង្ស ផាវ​ចិន្ដា ប្រកាស​ទប់ទល់​បាតុករ

លោក​អា​នុ​ពង្ស ផាវ​ចិន្ដា ប្រកាស​ថា កងទ័ព​មិន​ធ្វើ​រដ្ឋប្រហារ​ទេ កងទ័ព​ជា​ឧបករណ៍របស់​រដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​សន្ដិសុខប្រទេសនិង​ជឿ​ថា នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ខាងមុខ​នេះ​នឹង​គ្មាន​សង្គ្រាមស៊ីវិល​ឡើយ​។ លោកបាន​កោតសរសើរ​លោក​អាប់​ភី​ស៊ី​ត​ថា ស័ក្ដិសម​នឹង​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី។ ស្របពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​ដំណឹង​ថា ក្រុមអាវ​ក្រហម​ប្រកាស​ថា ​នឹង​ប្រមូល​ក្រុម​អាវក្រហម​គ្រប់​ខេត្ដ​នៅ​ទូ​ទាំង​ប្រទេស​ធ្វើ​ដំណើរចូល​ ទៅ​ក្រុង​បាងកក​នៅ​ថ្ងៃ​ទី​១២ មីនា ដើម្បី ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​បណ្ដេញ​នាយក​រដ្ឋមន្ដ្រីថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នៅ​ថ្ងៃ​ទី​១៤ មីនា។ លោក​ឧត្ដមសេនីយ៍​អា​នុ​ពង្ស ផាវ​ចិន្ដា មេបញ្ជាការ​កងទ័ពជើងគោក​ បាន​បញ្ជាក់ប្រាប់​កាសែត “​ឌឹណេ​ស្សិន​” (​NATION​) ពីសកម្មភាព​របស់​ក្រុម​អាវ​ក្រហម​ដែល​គ្រោង​តវ៉ា​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ពាក់ព័ន្ធ​នឹង​ការ​កាត់ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​ ៧,៦​ម៉ឺន​លាន​បាតរបស់​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីតនាយក​រដ្ឋមន្ដ្រី​ថា “​ក្នុង​ថ្ងៃ​ទី​២៦ កុម្ភៈ ខ្ញុំ​ស្ថិតនៅ​ក្នុង​ក្រុង​បាងកក​មិន​ចាកចេញ​ទៅ​ណាឡើយ​” ។ បច្ចុប្បន្ន​បាន​រៀបចំ​កំលាំង​ទ័ព ចំនួន​២០០​នាក់ ចេញ​ប្រតិបត្ដិការ​ជាមួយប៉ូលិស ជា​ពិសេស​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យផ្សេង​ៗ​ ដូចដែល​មានការ​ប្រជុំ​របស់​គណៈកម្មការ​សន្ដិសុខ​ជាតិ​កាលពី​សបា្ដហ៍​មុន។ លោកឧត្ដមសេនីយ៍​មេទ័ព​រូប​នេះ​ថ្លែង​ឱ្យ​ដឹង​ថា “​ខ្ញុំគិត​ថាក្នុង​ថ្ងៃ​ទី​២៦ កុម្ភៈ នោះ ហេតុការណ៍មិន​រាលដាល និង​គ្មាន​សង្គ្រាមស៊ីវិល​ទេ ព្រោះ​កងទ័ព​មាន​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​បង្ក្រាប បើសិន​ស្ថានការណ៍​ធ្ងន់ធ្ងរ​រដ្ឋាភិបាលគ្រប់គ្រង​មិន​បាន យើង​នឹង​ចេញ​ជួយ​អន្ដរាគម​ន៍​បាន​” ។ សំរាប់​ការ​ពិចារណា​រឿង​ក្ដី​របស់​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ចេញ​មក​ក្នុង​លទ្ធផលបែប​ណា​នោះ លោក​អា​នុ​ពង្ស ផាវ​ចិន្ដា បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន​ធ្វើការ​វិភាគ​ដល់ទៅ​៣​ករណី ដោយ​ករណី​ដំបូង (​ទី​១) គឺ​ការ រឹបអូសទ្រព្យ​ទាំងអស់។ ករណី​ទី​២ រឹបអូសទ្រព្យមួយ​ចំនួន និង​ករណី​ទី​៣ មិន​រឹបអូស។ ចំពោះ​ករណី​ទាំង​៣​ខាងលើ លោក​អា​នុ​ពង្ស បាន​គូសបញ្ជាក់​ថា ខ្លួន​មិន​ទាន់​បានដឹង​ច្បាស់ទោះជា​បែប​ណា​ក្ដី បញ្ហា​ខាងលើ​ជា​តួនាទីរបស់​តុលាការ​ដែល​ត្រូវធ្វើ​ទៅ​តាម​ច្បាប់ មិនអាច​ធ្វើការ​វិភាគ​បាន​ឡើយ។ ការ​ចេញ​មុខ​ប្រកាស​របស់​មេទ័ព​ជើងគោក​ថៃ​នេះ​បាន​បង្ហាញ​ច្បាស់​ថា មាន​ភាពលំអៀង​បាត់​ទៅ​ហើយ ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ក្នុង​រដ្ឋាភិបាល​លោក​សា​ម៉ាក់ និង​លោក ស៊ុម​ឆាយ ពួក​បាតុករ​អាវ​លឿង​បាន​បង្ក​ឱ្យសង្គម​ច្របូកច្របល់ហើយ​ក៏​មានការ​បញ្ជា​ ឱ្យមេទ័ព​រូប​នេះ​ជួយ​ដល់​រដ្ឋាភិបាល ក្នុង​ការស្ដារ​ស្ថិរភាព​ឡើង​វិញ​ផង​ដែរតែ​ខាង​ទាហាន​ធ្វើ​ព្រងើយ។ លុះដល់​ពេល​នេះ​អា​នុពង្ស​ចេញ​មុខ​ប្រកាស​បង្ក្រាប​ក្រុម​បាតុករអាវ​ក្រហម​ ទៅ​វិញ។

Read Full story...

Thursday, February 25, 2010

លោក ហ៊ុន សែន ប្រាប់ថៃ​ថា​លោក​នឹង​ចុះ​សួរ​សុខទុក្ខ​កងទ័ព​សា​ជា​ថ្មី

ប្រភពៈវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ(RFI)
ដោយ
លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 24/02/2010
កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 25/02/2010 07:33 ម៉ោងសកល

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ព្រមាន​ថ្នាក់​ដឹកនាំ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​នេះ មិន​អោយ​បញ្ចេញ​ប្រតិកម្ម​ផ្តេសផ្តាស​ទៅលើ​ដំណើរ​សួរ​សុខទុក្ខ​កងទ័ព​លើក​ទី ​២​នៅ​ខេត្ត​បាត់ដំបង​នៅ​ចុង​សប្តាហ៍​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បង្ហើប​អោយ​ដឹង​ផង​ដែរ​ថា ទាហាន​កម្ពុជា​នឹង​ធ្វើ​សមយុទ្ធ​មួយ​នៅ​ដើម​ខែ​មិនា​ក្រោយ​នេះ។ ទាំង​ការ​សួរ​សុខទុក្ខ​ទាហាន​តាម​កង​ពល និង​ទាំង​សមយុទ្ធ​យោធា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គឺ​ជា​សកម្មភាព​ធម្មតា​របស់​កម្ពុជា។

លោក ហ៊ុន សែន​ ព្រមាន​ថៃ​មិន​ឲ្យ​បញ្ចេញ​ប្រតិកម្ម​ផ្តេស​ផ្តាស​ លើ​ដំណើរ​ចុះ​សួរ​សុខទុក្ខ​​​ទាហាន​​នៅ​បាត់​ដំបង

នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នឹង​ចុះ​សួរ​សុខ​ទុក្ខ​ទាហាន​ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ជា​ដំណើរ​សួរ​សុខ​ទុក្ខ​ធម្មតា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល ដូច​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​បាន​បញ្ជាក់​រួច​ហើយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា លោក​ ហ៊ុន សែន ​បាន​ថ្លែង​ប្រហើរ​ការ​ព្រមាន​ទៅ​ទីក្រុង​បាងកក មិន​អោយ​មេដឹកនាំ​នៅ​ទីនោះ ធ្វើ​អត្ថាធិប្បាយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​លោក​ឡើយ។ វា​ទំនង​ជា​ការ​ព្រមាន​ដើម្បី​ទប់ស្កាត់​មិន​អោយ​មាន​រឿង ដដែល​ជា​លើក​ទី២។ ពោល​គឺការ​ធ្វើ​អត្ថាធិប្បាយ​ផ្សេងៗ ពី​សំណាក់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថៃ ដែល​ពេល​ខ្លះ​ខុស​ពី​ព័ត៌មាន​ជាក់​ស្តែង​ផង។

កាល​ពី​ខែ​មករា​មុន​នេះ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​សួរ​សុខទុក្ខ​កងទ័ព​តាម​ព្រំដែន​ប្រាសាទ​ ព្រះវិហារ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បាន​ធ្វើ​អត្ថាធិប្បាយ​រិះគន់​លោក​ ហ៊ុន សែន​ តាំង​ពី​ការ​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ឡើង។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​ប្រតិកម្ម​របស់​លោក​ទៅ​ រដ្ឋាភិបាល​ថៃ​នោះ​ទេ ប្រសិន​បើ​មាន​ការ​អត្ថាធិប្បាយ​មែន​នោះ។

ទាហាន​ខ្មែរ​ដែល​ឈរ​ជើង​នៅ​ព្រំដែន​ខ្មែរ​ថៃ
(រូបថត ៖ សុវណ្ណារ៉ា)

ណើរ​សួរ​សុខ​ទុក្ខ​ទាហាន​សា​ជា​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​ថៃ​កំពុង​តែ​ជួប​វិបត្តិ​នយោបាយ​ផ្ទៃក្នុង និង​ស្ថានភាព​សន្តិសុខ​កាន់​តែ​ផុយ​ស្រួយ​សម្រាប់​រដ្ឋាភិបាល​ថៃ​ បច្ចុប្បន្ន។

ទន្ទឹម​គ្នា​នេះ យោង​តាម​ការ​ថ្លែង​អោយ​ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដដែល យោធា​កម្ពុជា​ក៏​នឹង​គ្រោង​ធ្វើ​សមយុទ្ធ​មួយ​នៅ​ថ្ងៃ​ទី​៤​ខែ​មិនា សប្តាហ៍​ក្រោយ​នេះ​ដែរ ដោយ​មាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ផង។ លោក ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា នេះ​ក៏​ជា​ការ​ធ្វើ​សមយុទ្ធ​ធម្មតា​របស់​កម្ពុជា ហើយ​វា​មិន​មាន​ន័យ​ថា កម្ពុជា​ចង់​បង្អួត​សាច់ដុំ​អ្វី​នោះ​ឡើយ៕

Read Full story...

ក្រុម​អាវ​ក្រហម​ឈៀង​ម៉ៃ​ប្រារឰ​ពិធីបួងសួង​ជួយ​លោក​ថា​ក់​ស៊ី​ន រួច​ផុត​ពី​រឿង​ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​ជាង​២​ពាន់​លាន​ដុល្លារ​ថ្ងៃនេះ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០

(​រូបថត កាសែត​ថៃ​)
ក្រុម​អាវ​ក្រហម​ឈៀង​ម៉ៃ​ប្រារឰ​ពិធីបួងសួង

កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​ ២៥ កុម្ភៈ ឱ្យ​ដឹងថា លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ បាន​ថ្លែង​បញ្ជាក់​ក្នុង​វ៉េបសាយរបស់​លោក​ថា រយៈពេល​១​ថ្ងៃ​ទៀត​ប្រហែលជា​បានដឹង​ពី​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ជាង​៦​ ម៉ឺន​លាន​បាត កាលពី​១៧​ឆ្នាំ​មុន ដោយ​បានជាប់​លំដាប់ថ្នាក់​ក្នុង​ទស្សនាវដ្ដី​ហ្វ​ប់ (Forbes) តើ​អាច​នឹង​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​ទៀតឬ​យ៉ាងណា? លោក​មាន​ក្ដី​សង្ឃឹមថារយៈពេល​១​ថ្ងៃ​ទៀត នឹង​បាន​ទទួល​ភាព​យុ​ត្ដិធម៌​។ មួយ​ថ្ងៃ​ទៀត​ប្រហែលជា​ដឹង​ថា អ្វីនឹង​កើតឡើង? ដូច្នេះ​រដ្ឋាភិបាល​មិន​ចាំបាច់ជំរុញ​ពី​បញ្ហា​នេះ​ទេ ព្រោះ​ជា​រឿង​របស់​តុលាការ ប៉ុន្ដែ​រដ្ឋាភិបាល​ចុង​ក្រោយ​នេះ មាន​ជើងការ​ជំរុញ​ដ៏​ពិសេស​ដោយ​ប្រើប្រាស់​បណ្ដាញផ្សព្វផ្សាយ​របស់​រដ្ឋ​ ធ្វើ​ជា​ឈ្នាន់​ផ្នែក​ន​យោបាយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយទាក់ទិន​នឹងស្ថានភាព​នៃ​ការ​ កាត់ក្ដី​រឹបអូស​ទ្រព្យ​នោះ លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា នៅ​មាន​ក្ដី​បារម្ភខ្លះ​ដែរ។ លោក​និយាយ​ថា លោក​គ្មាន​កំហុសហើយ​ថា ក្នុង​មួយ​ជីវិត​នេះ​ធ្វើ​តែ​រឿង​ល្អ ។
ប្រភព​ដដែល​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​បើកសវនាការ​កាត់ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​៧,៦ម៉ឺន​លាន​បាត នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ ក្រុមអាវ​ក្រហម​នៅ​ខេត្ដ​ឈៀង​ម៉ៃ បាន​រៀបចំការ​ជួបជុំ​គ្នា​មួយ​សំរាប់​ប្រារឰ​ពិធីបួងសួង​ដល់​វត្ថុ​ ស័ក្ដិសិទ្ធិ​ជួយ​ជ្រោមជ្រែង​លោក​ថា​ក់​ស៊ី​ន ឱ្យ​រួច​ផុត​ពី​រឿង​ក្ដី​រឹបអូស​ទ្រព្យសម្បត្ដិ​៧,៦ម៉ឺន​លាន​បាត ។


Read Full story...

គ្រូពេទ្យ​វៀតណាម​វះ​យក​ឈ្លើង​ចេញពី​ក្នុង​សួត​អ្នកជំងឺ

ប្រភពៈ កាសែតកោះសន្តិភាព
អ្នកនិពន្ធៈ កោះឯករាជ្យ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១០


រូបភាព​ពី​វ៉េបសាយ​បរទេស
​ឈ្លើង​ដ៏​ធំដែល​ដងខ្លួន​របស់​វា​មានប្រវែង​ដល់​ទៅ​១៥​សង្ទីម៉ែត្រ

ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង​ខេត្ដ​ង៉ែ​អាន (​Nghe An​) ភាគ​កណ្ដាលប្រទេស​វៀតណាម បាន​ធ្វើការ​វះកាត់​យកឈ្លើង​ខ្នាត​ធំ​មាន​ប្រវែង​១៥​សង្ទីម៉ែត្រ ចេញពី​សួត​របស់​ស្ដ្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ បន្ទាប់​ពីឈ្លើង​បាន​ចូល​ទៅ​រស់នៅ​ក្នុង​នោះ​រយៈពេលប្រហែល​២​ខែ ។ស្ដ្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ​ជា អ្នកស្រុក​ទួង​ដួង (​Tuong Duong​) ហើយរឿងរ៉ាវ ​នេះ​បាន​ចុះ​ផ្សាយ​នៅ​លើ​វ៉េបសាយរបស់​គណបក្ស​កុំ​មុ​យ​នី​ស្ដ​វៀតណាម កាលពី ថ្ងៃ​ទី​២៤ កុម្ភៈ ។ កាលពីដើម​ឆ្នាំ​កន្លង​មក ខណៈ​ពេល​កំពុងធ្វើការ​ក្នុង​ចំការ​របស់​ក្រុមគ្រួសារស្ដ្រី​រង​គ្រោះ​ម្នាក់ ​នេះ​បាន​ទៅ​ដងទឹកក្នុង​ស្ទឹង​ដែល​នៅ​ក្បែរ​នោះ​ផឹក លុះ​ក្រោយមក​ក៏​មាន​អារម្មណ៍​ឈឺ​ក្នុង​បំពង់​.​ក និង​ឈឺ ដេញ​មក​ដល់​ដើមទ្រូង ដែល​អាកា​រៈ​នេះ​ចេះ តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​នាំនាង​មក​មន្ទីរពេទ្យ​ស្រុក​ដើម្បី​ព្យាបាល ពេលគ្រូពេទ្យ​ពិនិត្យ​ស្រាប់តែ​ឃើញ​ឈ្លើង​នៅ​ក្នុង​សួត​របស់​នាង ។

ក្រោយ​ពី​ដឹង​ថា​មាន​ឈ្លើង នៅ​ក្នុង​សួតស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​អាន​ថា​យ (​An Thai​) ហើយកាលពី​ថ្ងៃ​អង្គារ ទី​២៣ កុម្ភៈ​កន្លង​មក ក្រុមគ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​យក​ឈ្លើង​ចេញពី​ក្នុង​សួត​របស់​ស្ដ្រី​ នោះ​បាន​ដោយ​ជោគជ័យ ។ចាត់​ទុក​ថា​ជា​រឿង​គួរ​ឱ្យ​ញញើត​បំផុត ខណៈ​មាន​ឈ្លើង​ដ៏​ធំដែល​ដងខ្លួន​របស់​វា​មានប្រវែង​ដល់​ទៅ​១៥​សង្ទីម៉ែត្រ​ នៅ​ក្នុង​សួត របស់​មនុស្ស​បែប​នេះ ដែល​ហេតុការណ៍​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រឿង​មួយ​ដែល​កម្រជួប​ប្រទះ​បំផុត​នៅ​លើ​ពិភពលោក ។

Read Full story...

វាសនា សយ សុភាព

កាលពីម្សិលមិញ Phnompenh2727 បានចុះផ្សាយ នូវអត្ថបទមួយដែលមានចំណងជើងថា សយ សុភាព ខ្ទាតចេញពី CTN មានមហាប្រិយមិត្តយើង ទស្សនាយ៉ាងច្រើនអនេកអនន់ ហើយល៏សួរថា តើលោក សយ សុភាព យ៉ាងណាហើយ? ថ្ងៃនេះ ខ្ញុំសុំប្រាប់ប្រិយមិត្តត្រួសៗដូចខាងក្រោមនេះថា ៖

ស្ថានីយទូរទស្សន៍CTN ល្បីទូទាំងប្រទេស ជាប់ចំណាត់ថ្នាក់លេខ១ លើ ផ្នែករូបភាពច្បាស់ល្អ ពត៌មានទាន់ហេតុការណ៍ កម្មវិធីសំបូរបែបទាំងផ្នែកកំសាន្ត និង ចំណេះដឹង ចំណែកលោក សយ សុភាព លេចមុខលេខមាត់ល្បីដោយសារ ទី១-លោកជាអ្នកផ្សះផ្សារ ការចងសម្ព័ន្ធភាព នៃការបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ទី-២ ចេញមុខអន្តរាគមន៍ដល់ប្រជារាស្រ្តក្រីក្រ ដែលត្រូវគេរំលោភយកដី និងរឿងអយុត្តិធម៌ផ្សេងៗ ក្រោយមកត្រូវបានសម្តេចតេជោ តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។ ទី៣-ពូកែ ជេសៀម ឈាមលឿង អាប់ភីស៊ីត ក្ស័យជីវ៉ា នាយករដ្ឋមន្រ្តីសៀម គ្រប់គ្រងចោរលួច ចោរឆក់ ចោរប្លន់ និងចោរក្លែងបន្លំ ទូទាំងប្រទេសសៀម និង អាក្សឺតភារម្យពុលម៉ា រដ្ឋមន្ត្រីក្រសួងការបរទេសសៀម មានតួនាទី ផ្តល់ម៉ាឲ្យពួកចោរឈាមលឿងជក់ ស៊ី សប្បាយ ក្អាកក្អាយ ពុលពេញព្រលានយន្តហោះ សុវណ្ណភូមិ កន្លងមក ត្រូវបានអ្នកកាសែត ផ្តាច់ព្រលឹង សយ សុភាព ជេព្រឹក ជេល្ងាច ឲ្យតែចាប់ក្បាលមេក្រូបាន គឹ ពឺតជាន់១០០ៗ !

លោក សយ សុភាព បានបង្ហាញមុខមន្ត្រីទំនើង ក្មេងទំនើង ឈ្មួញទំនើង នានា តាមកញ្ចក់ទូរទស្សន៍ ឲ្យសម្តេចតេជោ និង ប្រជាជនខ្មែរបានដឹងពីទង្វើអាក្រក់របស់ពួកគេ ជាមួយចំនួនដ៏ច្រើនលើសលប់ អំពើល្អបែបនេះ ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា ទះដៃអបអរសារទរ គ្រប់ច្រកល្ហក គួរឲ្យមោទនភាពណាស់។
ទូទាំងប្រទេសខ្មែរ គ្រាន់តែលឺឈ្មោះ សយ សុភាព អ្នកកាសែតក្រោមដើមអម្ពិលអ្នកណាៗក៏ដឹងថា គឺជាវីរបុរសអ្នកសារពត៌មានដែរ ។ ចាប់តាំងពីលេចមុខលេខមាត់ក្នុង CTN មក លោកសយ សុភាព ហាក់ដូចជាមានដាវទិព្វក្នុងដៃ ប្រហារជីវិត មុនកាត់ក្តី ចំពោះមន្រ្តីទំនើង ក្មេងទំនើង ឈ្មួញទំនើង ។ល។និង។ល។

ដោយសារប្រជាប្រិយភាពល្បីខ្ទរខ្ទារពេញអាណាចក្រខ្មែរ ក្រោយមកក៏មានពាក្យចរចាមអារ៉ាមថា លោក សយ សុភាព តែងតែជំរិតយកលុយ ពីអ្នកនេះ អ្នកនោះ បើមិនបានប៉ុណ្ណេះ គឺចុះផ្សាយក្នុងទូរទស្សន៍មិនខាន។ ឩទាហរណ៍ ៖ ក្រសួងមួយបានដាក់លក់ដេញថ្លៃនូវ សំភារៈបរិក្ខាមួយចំនួនដែលជិតខូចគុណភាព ស្រាប់តែលោក សយ សុភាព ចុះផ្សាយថា លោកប្រធាននាយកដ្ឋាន (ក) ឈ្មោះ A បានលក់ទ្រព្យសម្បត្តិរដ្ឋ រួចយកលុយដាក់ចូលហោប៉ៅខ្លួនឯងSIC ។ តាមការពិត ឈ្មោះ A មិនមែនជាប្រធាននាយកដ្ឋាន(ក)ទៀតទេ គាត់បានផ្លាស់ប្តូរទៅធ្វើប្រធាននាយកដ្ឋាន (ខ)តាំងពី១ឆ្នាំមុនម្លេះ ហើយក្នុងអំឡុងពេលដាក់លក់ដេញថ្លៃ ឈ្មោះ A នេះក៏មិនស្ថិតនៅស្រុកខ្មែរ ដែរ គឺ លោក ជាប់ទៅរៀនជំនាញនៅបរទេសរយៈពេលវែង ហើយលោកសយ សុភាព ចុះផ្សាយក្នុងកាសែតថា ទូរស័៏ព្ទលោកA មិនមានអ្នកទទួល ព្រោះដឹងថា ជាលេខអ្នកកាសែតគេមិនលើក ដូច្នេះ អ្វីដែលលោក សយ សុភាព បានចុះផ្សាយគឺគ្មានប្រភពច្បាស់លាស់ គ្រាន់តែលឺពាក្យចរចាមអារ៉ាម គឺចុះផ្សាយតែម្តង មិនមែនមានតែមួយរឿងនេះទេ គឺនៅមានច្រើនរឿងទៀត ដែលលោក សយ សុភាព ធ្វើដើម្បីប្រជាប្រិយភាពខ្លួន តែប៉ះពាល់ដល់កិត្តិយស មន្ត្រីដែលស្អាតស្អំ។ ពាក្យចាស់លោកពោលថា ធ្វើល្អ100ដងគេមិនឃើញ តែបើអាក្រក់1ដងវិញ ស្អុយពេញប្រទេស

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថាប័នដែល លោក សយ សុភាព យកមកចុះផ្សាយក្នុងCTN និងកាសែតដើមអម្ពិល គឺមិនត្រឹមត្រូវដូចការពិតនោះទេ ធ្វើឲ្យមានប្រតិកម្មដល់អគ្គនាយកទូរទស្សន៍ CTN និង មន្រ្តីក្នុងជួររដ្ឋាភិបាលអស់ជំនឿលើលោក សយ សុភាព។

CTN ថ្វីត្បិតតែមានថៅកែ ជាលោក គិត ម៉េង តែក៏មានម្ចាស់ភាគហ៊ុន ជាច្រើនទៀតជាជនជាតិបរទេស ដែលពួកគេមិនពេញចិត្តទៅនឹងទង្វើរបស់ លោក សយ សុភាព។ ខ្ញុំគិតថា អ្នកដែលស្អប់លោក សយ សុភាព ភាគច្រើនជាមន្រ្តីទំនើង បើខ្លួនគ្មានរឿងជាប់ខ្លួនទេ ក៏អ្នកកាសែតមិនទៅរកដែរ ធម្មតាទេ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ។

ដើមឆ្នាំ 2010 លោក សយ សុភាព រកស៊ីមានបាន មានឡាន មានលុយ មានកាសែតដើមអម្ពិល វិទ្យុដើមអម្ពិល គេហទំព័រដើមអម្ពិល សមាគមស្រូវមាស និងជំនួញក្រៅម៉ោងផ្សេងទៀត។ លោក សយ សុភាព ចាកចេញ ពី CTN ទៅកាន់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលមានលោកជំទាវ ហ៊ុន ម៉ាណា ជាអគ្គនាយក រួចបានប្តូរលេខទូរស័ព្ទ ពី 012 មក 097 58 07 223 លេខនេះ ទទួលក្នុងម៉ោងធ្វើការប៉ុណ្ណោះ ផុតម៉ោងធ្វើការ គឺបិតហើយ ធម្មតាទេគេឡើងធំ គឺបែបហ្នឹង ទៅណាមកណា ក៏មានជំនួយការដើរតាម និងមានអ្នកបើកឡានឲ្យផងដែរ ។ លោកភាពក៏មានលេខ 012មួយទៀតដែរ តែរក្សាសិទ្ធមិនប្រាប់ទេ ។

Read Full story...

Tuesday, February 23, 2010

សយ សុភាព ខ្ទាតចេញពីCTN

អ្នកកាសែតមាត់ដាច ចិត្តហ៊ាន មានលុយហូរហៀរ សយ សុភាព បុរសសំដីមុតស្រួចចាក់ទំលុះបេះដួង មន្ត្រី និង ឈ្មួញរកស៊ីទំនើង ដែលធ្លាប់តែល្បីឈ្មោះ ពេញពិភពគុណ ពេលនេះ បានខ្ទាតចេញ ពីស្ថានីយ៍ទូរទស្សន៍ CTN ជាស្ថាពរហើយ។

បើតាមបុគ្គលិក ធ្វើការក្នុងទូរទស្សន៍ CTN បាននិយាយថា លោក សយ សុភាព បានចាកចេញពី CTN យ៉ាងស្ងាត់ស្ងៀមបំផុត ហាក់បីដូចជាខ្មាស់គេពេក ។ គាត់បានបន្តទៀតថា មុនចូលឆ្នាំសកល ២០១០ GM នៅCTN បានកោះហៅប្រជុំថ្នាក់អគ្គនាយក ពីបញ្ហា លោក សយ សុភាព បានដើរធ្វើព្យុះ ធ្វើផ្គរ ស្រេចតែចិត្ត ក្នុងកំណត់ហេតុអង្គប្រជុំបានសរសេរថា “ បុគ្គលិកនេះ បានយកពេលវេលាធ្វើការ និងពត៌មានក្នុងCTN ទៅរកស៊ីបំរើផលប្រយោជន៍ខ្លួន ពត៌មានដែលយកឈ្មោះCTN ទៅស្វែងរកបែរជាយកមកចុះក្នុង កាសែតដើមអម្ពិល ទៅវិញ ដោយមិនសុំការអនុញ្ញាតិពីថ្នាក់លើ ។ មួយវិញទៀត ប្រើពាក្យវាយប្រហារទៅលើមន្រ្តីក្នុងជួររាជរដ្ឋាភិបាល ធ្ងន់ធ្ងរហួសហេតុពេក ភ្លេចពីស្នាដៃបំរើជាតិកន្លងមក ធ្វើមជ្ឈដ្ឋានទូទៅមានការភាន់ច្រលំ និងពេលចុងក្រោយនេះ អ្នកកាសែត សយ សុភាព បានចុះផ្សាយនូវប្រសាសន៍សម្តេច តេជោ ពេលចុះទៅប្រាសាទព្រះវិហារ កន្លងមក ខុសពីការពិត ធ្វើឲ្យខូចឈ្មោះ រាជរដ្ឋាភិបាលខ្មែរ រហូតដល់លោក ខៀវ កាញ្ញាប្ញទ្ធិ ធ្វើសន្និសិទព្រមានទៀតផង តែមិនបញ្ចេញឈ្មោះ សយ សុភាព ទេទុកមុខទុកមាត់ឲ្យ ព្រោះមានងារជាទីប្រឹក្សារាជរដ្ឋាភិបាលផង។

លើកនេះ សយ សុភាព ធ្វើខុសពីវិជ្ជាជីវៈអ្នកសារពត៌មាន ធ្ងន់ធ្ងរណាស់ ដូច្នេះ CTN សំរេចបញ្ចប់ឈ្មោះ សយ សុភាព ចេញពីlist បុគ្គលិក គឺជារឿងសមហេតុផលបំផុត។
ខ្ញុំគិតថា លោក សយ សុភាព បានយកឈ្មោះCTN ទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ជាច្រើនណាស់មកហើយ ដូចជា កាសែតដើមអម្ពិល គេហទំព័រDAP-News វិទ្យុដើមអម្ពិល សមាគមស្រូវមាស និង សាលាឯកជន ។ល។ ទាំងនេះ គឺបានគុណ CTN ជាន់ឆ្លងរំលងភក់ប៉ុណ្ណោះ។

ខ្ញុំមិនដឹងថារឿងរ៉ាវ ដែលបុគ្គលិកម្នាក់ខាងលើនិយាយពិត រឺយ៉ាងណានោះទេ តែខ្ញុំក៏សង្កេតឃើញថា ចាប់តាំងពីលោកសយ សុភាព ទៅអាមេរិក ត្រឡប់មកវិញ មិនឃើញក្នុង CTNដូចមុនទេ។

រឿងពិតយ៉ាងណាមិនទាន់សុំការបំភ្លឺពីលោក សយ សុភាពនៅឡើយទេ ជឿ ឬមិនជឿលោកអ្នកគិតមើលខ្លួនឯងចុះ។

Read Full story...

Friday, February 5, 2010

ដំណឹងបន្ទាន់ ការយាងទៅប្រាសាទព្រះវិហាររបស់តេជោ កែប្រែ

ខុទ្ទការល័យសម្តេចបាន បញ្ជាភ្លាមៗ ដល់បណ្តាមន្ត្រីក្រោមឱវាទ ទាំងអស់ដែលត្រូវចេញទៅប្រាសាទព្រះវិហារ នៅថ្ងៃអាទិត្យនេះ គឺ​ប្តូរមកនៅថ្ងៃសៅរ៍ នេះវិញ នេះតាមការប្រាប់ឲ្យដឹងពីឧត្តមសេនីយ៍ម្នាក់។

ឥឡូវនេះ ក្បួនគណៈប្រតិភូ បានបន្លឺស៊ីរ៉ែន ចេញទៅកាន់ប្រាសាទព្រះវិហារ ចាប់ផ្តើមចេញទៅជាហូរហែរ​ ហើយ ​យើង​អាចមើលឃើញ​នៅស្ពានជ្រោយចង្វារ មានឡានគណៈប្រតិភូជាច្រើនចាប់ផ្តើម ចាក់ចេញពីក្រុងភ្នំពេញ យ៉ាង​ប្រញាប់ប្រញាល់ ​តាមផ្លូវមានមន្ត្រីនគរបាលឈរការពារទៀតផង អ្វីៗហាក់បីដូចជាលឿនហួសការស្មានរបស់ខ្ញុំ ។​
ពេលនេះ មាននគរបាលឈរជើងធ្វើចរាចរម្នាក់បានប្រាប់ មន្រ្តីនគរបាលទាំងអស់ដែលមានខេត្តជាប់ផ្លូវជាតិលេខ ៦ នេះ មាន ខេត្តកណ្តាល កំពង់ចាម​ កំពង់ធំ សៀមរាប ឩត្តមានជ័យ បានចេញមកធ្វើចរាចរនៅលើដងផ្លូវចាប់ពីថ្ងៃនេះ តទៅ ដើម្បីការពារក្បួនគណៈប្រតិភូ ក៏ដូចជាក្បួនរបស់ប្រជាជន ផងដែរ។ លោកបានបន្តថា នៅគ្រប់ស្នងការដ្ឋានទាំងអស់ បានត្រៀមឡានពេទ្យ ឡានទឹក និង​កំលាំងអន្តរាគមន៍ជាច្រើន ២៤មលើ២៤ម ចាប់ពីពេលនេះទៅ​ ខ្លាចមានគ្រោះថ្នាក់ចៃដន្យអ្វីកើតឡើងនៅតាមដងផ្លូវ។

Read Full story...

Breaking news ប្រជាជនខ្មែរ ក្រោកឡើងធ្វើការបះបោរ ប្រឆាំរដ្ឋាភិបាលសៀម

បន្ទាប់ពីអាប់ភីស៊ីតគំរាមរដ្ឋាភិបាលខ្មែរ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំប្រទេស ថាមុនឲ្យ សម្តេចតេជោ ចូលក្នុងទឹកដី ត្រួតស៊ីគ្នា 4,6Km2 នៅប្រាសាទព្រះវិហារ បើចង់ចូលទាល់តែសុំច្បាប់ពីអាចោរសៀមសិន ។

ឥឡូវនេះមានចលនាប្រជាជនខ្មែរ នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន បានក្រោកឈរប្រឆាំងរដ្ឋាភិបាលចោរសៀម អាប់ភីស៊ីតក្ស័យជីវ៉ា ដោយធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារនៅពេលនេះ រហូតដល់ថ្ងៃស្អែក ដើម្បី ទៅ ឈរនៅកន្លែងផ្ទៃដី ដែលសៀមថា 4,6គម២ ជារបស់សៀម ថាតើសៀមធ្វើអ្វីដាក់ពួកគេ ។ក្រុមចលនា មានការចូលរួមពីបណ្តា អ្នកកាសែត លោកសង្ឃ មន្រ្តីរាជការ កសិករ អ្នករកស៊ី និង អ្នកឩកញ៉ា ទៀតផង។


ការធ្វើដំណើររបស់ពួកគេ គឺមានរៀងៗខ្លួន អ្នកខ្លះជួលឡានបឺស អ្នកខ្លះ ជួលឡានតាក់ស៊ី តូចៗ និង អ្នកខ្លះ ប្រើយាន្តជំនិះផ្ទាល់ខ្លួន។

ពួកគេមិនមានអាវុធ រឺ គ្រាប់ផ្ទុះ អ្វីនោះទេ គឺ កាន់តែបដាថា U R FROM YOUNAM ដើម្បីឲ្យអាចោរអាប់ស៊ីត មើល ពីអតីតជាតិវាជាជនជាតិអ្វីប៉ុណ្ណោះ។

Read Full story...

Breaking news ដំណឹងការយាងទៅប្រាសាទព្រះវិហាររបស់សម្តេចតេជោ

ពេលនេះម៉ោង 8 និង​ ០០នាទី ខ្ញុំបានដំណឹងពីការយាងទៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅប្រាសាទព្រះវិហារ នៅថ្ងៃអាទិត្យនេះ និង​បន្តធ្វើដំណើរទៅកាន់ តំបន់មុំបី រឺ ត្រីកោណមរកត ដែលស្ថិតនៅភូមិសាស្ត្រ ៣ប្រទេសជាប់គ្នា គឺ ខ្មែរ ថៃ និង​ឡាវ ។​

កន្លងមកចំនុចនេះមិនមានផ្លូវទៅទេ គឺមានតែផ្លូវមនុស្សដើរកាត់ព្រៃ ឆ្លងជ្រោះ ឆ្លងអូរ ប៉ុណ្ណោះ តែឥឡូវនេះ ខាងកងវិស្វកម្មក្រោមបញ្ជាដឹកនាំរបស់សម្តេចតេជោ បានបញ្ជាឲ្យធ្វើផ្លូវ ក្រាលគ្រួសក្រហម ទៅកាន់តំបន់ខាងលើនេះ និង​មានស្ពានឆ្លងផងដែរ។

សម្តេចតេជោនឹងធ្វើដំណើរដោយ ហេលីកូទ័រ ជាមួយឩបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និង​មន្រ្តីមួយចំនួនទៀតផងដែរ។

ឥឡូវនេះកំលាំងអន្តរាគមន៍ និង​ការពារសម្តេច បានទៅដល់គោលដៅគ្រប់កន្លែង នៅតាមបណ្តោយព្រំដែនអស់ហើយ។ កំលាំងអន្តរាគមន៍មាន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ យោធាកងពលធំលេខ៣ខេត្ត និង​ កងអង្គរក្សសម្តេចតេជោ ។

ចំណែកដំណឹងលោកថាក់ស៊ីន​មិនទាន់ទទួលបាននៅឡើយទេពេលនេះ តែនៅខាងប្រទេសថៃ គឺ​មានដំណឹងនេះទូទាំងប្រទេសទៅហើយ។

ថ្ងៃស្អែកនេះ ខ្ញុំមានបំណងផ្សាយផ្ទាល់ពីការយាងទៅដល់ប្រាសាទព្រះវិហារលើកទី១របស់សម្តេចតេជោ តាមរយៈទូរស័ព្ទ ដាក់ក្នុង Sound clip ​តែមិនទាន់ថា ធ្វើទាន់រឺយ៉ាងណា បើប្រិយមិត្តណា អាចជួយខ្ញុំបានសូមទាក់ទងមកខ្ញុំផង។

Read Full story...

BreakingNews: បែកធ្លាយការសំងាត់ពីប្រទេសថៃ

កាលពីម្សិលមិញថ្ងៃទី 04 កុម្ភៈ ២០១០ អាប់ភីស៊ីត ក្ស័យជីវ៉ា នាយករដ្ឋមន្ត្រីចោរសៀម បានកោះហៅ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធំៗ និង មានអំណាច ក្នុងប្រទេសថៃទាំងអស់ មកប្រជុំនៅបន្ទាន់នៅព្រលានយន្តហោះដនមឿន នៅបាងកក។ ប្រធានបទសំខាន់គឺផ្តោតទៅលើសកម្មភាពលោកថាក់ស៊ីន ចង់ប៉ះបោ ធ្វើរដ្ឋប្រហារ ដែលដែលខ្ញុំបានចុះផ្សាយកាលពីម្សិលមិញនេះ នៅពេលចប់ប្រធានបទនេះ អាប់ភីស៊ីត ក្ស័យជីវ៉ា បានប្រកាសរឿងមួយទៀត គឺ ខាងប្រទេសសៀមដឹងថា នៅចុងសប្តាហ៍នេះ ថ្ងៃទី6-7 កុម្ភៈ 2010 សម្តេចនាយករដ្ឋមន្ត្រី នឹងធ្វើទស្សនៈកិច្ចនៅប្រាសាទព្រះវិហារ ជាមួយលោក ថាក់ស៊ីន ។ ដូច្នេះអាប់ភីស៊ីតបានប្រកាសថា បើហ៊ុនសែនទៅប្រាសាទព្រះវិហារ ដែលជាផ្ទៃដី មានជម្លោះ 4,6Km2 ត្រូវសុំវីសារពីប្រទេសថៃ ជាដាច់ខាត។

មកទល់ពេលនេះខាងប្រទេសខ្មែរ ខ្ញុំមិនទាន់ទទួលដំណឹងពីការធ្វើដំណើររបស់សម្តេចតេជោ ទៅប្រាសាទព្រះវិហារ នៅឡើយទេ ហើយក៏មិនទាន់មានដំណឹងថា ថាក់ស៊ីនទៅប្រាសាទព្រះវិហារជាដែរ។
ពត៌មានខាងលើគឺបានមកពីប្រទេសថៃ នៅម៉ោង៤ព្រឹកមិញនេះប៉ុណ្ណោះ។

Read Full story...

Thursday, February 4, 2010

Kids in school overdose scare


80 students fall ill, rushed to hospital

Source: BangkokPost
Published: 4/02/2010 at 12:00 AM
Newspaper section: News


A rescue worker carries a boy who fell ill after taking a large number of cough relief pills. Dextromethorphan, inset, is an active cough-suppressant ingredient found in several commercial cough remedies. TAWATCHAI KEMGUMNERD/ SAROT MEKSOPHAWANNAKUL

buse of over-the-counter cough suppressants at a Bangkok school is raising concerns about public education on drug use and the effectiveness of controls on drug sales by pharmacies.

About 80 students, most of them in Prathom 4 and 5 (Grade 4 and 5), at Wat Tha Phra school in Bangkok Yai district were rushed to nearby three hospitals yesterday after suffering drug intoxication symptoms such as nausea, irregular heartbeat and severe headache.

They were found to have swallowed vast quantities of small yellow pills which were identified later as cough relief tablets containing dextromethorphan.

Twelve who were sent to Taksin Hospital were in serious condition and had their stomachs pumped.

Most of the students were in a stable condition and were discharged.

The students believed the tablets, which they bought for one baht each, had a wide range of properties - from smoothening the skin to making them smart to getting them high.

Taksin Hospital director Kittiya Srilertfa said initial tests showed the children had taken dextromethorphan - a cough suppressant which could have effects on the nervous system if more than recommended amount are taken.

Benjamas Rodsutthi, deputy director of the school, said the Bangkok Metropolitan Administration school was alerted to the drug abuse in the morning by a parent.

"We made an announcement right away, telling the students not to take the drugs," Ms Benjamas said.

"But it was too late. Shortly after that the students fell sick."

Ms Benjamas said an initial investigation found the drug was introduced by a student at Prathom 6 who claimed to have bought the pills from a games shop near the school.

Cough tablets which are sold locally contain 15mg of the substance. Users are advised not to take more than 120mg a day. Use of the drug should be discontinued after five days.

A woman shows a sample of the small yellow cough relief pills taken by children at Wat Tha Phra school before they fell ill from drug overdoses. The pills, sold for one baht each, are popular as they are believed to induce euphoria. SOMCHAI POOMLARD

The substance is known to produce euphoric effects and hallucinations similar to those of controlled substances such as ketamine when consumed in amounts exceeding maximum doses.

Food and Drug Administration deputy secretary-general Viravan Taengkaew said even though dextromethorphan was not classified as an abusive substance it could have deadly effects if more than the recommended dosage was consumed.

She said that those who sell the medicine without permission would face criminal charges.

Malinee Sukavejworakit, Bangkok deputy governor for public health, said City Hall had asked schools under its jurisdiction to keep a close watch on drug abuse.

She said the BMA would file a report with the Education Ministry so precautionary steps could be taken.

Jiraporn Limpananont, chairwoman of the Foundation for Consumers, said the incident reflected flaws in Thailand's public education on drug use as well as drug distribution and control systems.

The state has not educated consumers well enough on drug usage, especially on overdoses, she said. Even though drug use was part of the primary school curriculum, she said the process had failed.

There is also a loophole in the law controlling drug distribution by registered pharmacists, she said.

The law allows registered drug stores to operate with a pharmacist present for only three hours a day instead of on a full-time basis, she said.

Police yesterday took a games shop keeper opposite the school for questioning after reports the students bought the medicine from him.

Suwamit Montriwibulchai, 24, who admitted to selling the drugs to some students, was charged with selling medicine without permission. He said he only sold the tablets to high school, not primary school, students.

Mr Suwamit said he used the pills to treat himself and after a while he felt "rejuvenated".

"I told my friends about this and I guess the words spread to the kids who came to the shop," he said. "I sold the drugs for about two weeks and the customers kept growing."

Mr Suwamit said he sold the pills for one baht each and did not make any profit from the sales.

Police and FDA authorities yesterday raided nearby Sunny Pharmacy where Mr Suwamit said he bought the pills and found a large amount of dextromethorphan.

The owner faces charges of selling drugs without the supervision of a registered pharmacist.


Read Full story...

Breaking news :Thai ប្រកាសធ្វើរដ្ឋប្រហារចុងខែកុម្ភៈ

ថ្ងៃនេះ នៅ​គ្រប់ទំព័រសារពត័មាន​របស់​ប្រទេស​ថៃ គឺមានចំណង​ជើង​ធំៗ​ពណ៌ក្រហម ដោយ​ផ្តោត​ជាសំខាន់ និយាយ​ពី​ ថាក់ ស៊ីន គំរាម អាប់ភីស៊ីត ឲ្យរំលាយសភា មុនចុងខែកុម្ភៈ បើ​មិន​ធ្វើ​តាម​ទេ គឺ ប្រើ​កំលាំង​យោធា​ក្រហម ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ អាប់ភីស៊ីត។


​កាសែត​ថៃ​បាន​ដក​ស្រង់​សំដី​លោក ផាលុកប៉េនម៉ានី ជា​មេទ័ព​សំងាត់​របស់​ក្រុម​អាវ​ក្រហម ដែល​មាន​ទាហាន​ក្នុង​ដៃ និង​អាវុធ​ទំនើបៗ​ជា​ច្រើន បាន​និយាយ​ថា លោក​បាន​ទៅ​ជួប​លោក ថាក់ស៊ីន នៅ ឌូប៉ៃ ប្រទេស​អារ៉ាប់​រួម ដោយ​ដាក់​កំហិត​ឲ្យ​​ ថាក់ស៊ីន ដល់​ចុង​ខែ​កុម្ភៈ ចរចារ​ជា​មួយ​អាមាត្រ​ ប្រេម ទីស៊ីឡានុន ឲ្យ​រដ្ឋាភិបាល​អាប់​ភីស៊ីត រំលាយសភា រួច​បោះ​ឆ្នោត​សារ​ជាថ្មី បើ​ធ្វើ​មិន​បាន​សំរេច​ទេ គឺ លោក និង​​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង ប្រើ​កំលាំង​យោធា​ក្រហម វាយ​រំលំ​រដ្ឋាភិបាល​អាប់ភីស៊ីត​តែម្តង​​ដោយ​មាន​ ឆាវ៉ាលីត យ៉ុងឆៃយុត ជា​អ្នក​ដឹក​នាំ​ពួក​គេ។

ម្សិល​មិញ​នេះ អាប់ភីស៊ីត បាន​ចេញ​មក​និយាយថា បក្ខពួ​ក​លោក ផាលុកប៉េនម៉ានី នេះ​គ្រាន់​តែ​និយាយ​គំរាម​តែ​ប៉ុណ្ណោះ ព្រោះ​ថ្ងៃ២៦ កុម្ភៈ តុលាការថៃ នឹង​កាត់ក្តីរឿង​លុយ​ពុក​រលួយ​របស់​ថាក់ស៊ីន ចំនួន ៧៦ម៉ឺនលានបាត ថា​ត្រូវ​រឹប​អូស​ជាសម្បត្តិរដ្ឋ ពេល​នោះ​គឺថាក់​ស៊ីន​គ្មាន​លុយ​សំរាប់​ធ្វើផ្គ ធ្វើ​ភ្លៀង​ទៀត​ទេ សូម្បី​តែ​មេទ័ព​សំងាត់​របស់​ក្រុម​អាវ​ក្រហម ក៏​​រលាយ​ដែរ។

នៅ​ពេល​នេះ​ផ្សារហ៊ុនថៃ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ចាប់​ពី​ម្សិល​មិញ​នេះ ដោយ​សារ​ការ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​របស់​ពួក​អាវ​ក្រហម។

ចាប់​ពី​ពេល​នេះ រហូត​ដល់​ខែ​មេសា គឺ​ប្រទេស​ថៃ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​បំផុត ព្រោះ​សង្រ្គាម​អាច​កើត​មាន​គ្រប់​ពេល​វេលា។

យើង​មិន​ដឹង​ថា លោកថាក់ស៊ីន អាច​គ្រប់​គ្រង លោក​ឆាវ៉ាលីតយុងឆៃយុត និង​​កូនចៅ​ដ៏​ទៃ​ទៀត​ដល់​ពេល​ណា​ទៀត​​ទេ ព្រោះ​ពួក​គេ​អស់​ពេល​អត់ធ្មត់​ទៀត​ហើយ ខន្តី​មាន​កំណត់ លោកថាក់ស៊ីនអាច ទ្រាំ​នៅ​ប្រទេសឌូប៉ៃបាន តែ​​កូន​ចៅ​ជំនិតៗ មិ​ន​អាច​ទ្រាំ​ឈរ​មើល​អាប់ភីស៊ីត ឆ្កួត​អំណាច កៀប ក រាស្រ្តនេះ​បាន​ទេ។

ដូចសមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​រួច​ហើយ​ថា រដ្ឋាភិបាលអាប់ភីស៊ីត​ជិត​រលាយ​ហើយ ។ តាម​ការ​អង្កេត​របស់​ខ្ញុំ​ក៏​មើល​ឃើញ​ថា ទាំង​ការ​ទស្សន៍ទាយ​របស់​គ្រូហោរាល្បីៗ​ប្រចាំ​ប្រទេសថៃ និង​ការ​ដាក់​ឱសាន​វាទ​របស់ពួកអាវក្រហម និង​​ប្រសាសន៍សម្តេចតេជោ គឺ ប្រទេស​ថៃនឹង​កើត​មាន​រដ្ឋប្រហារ​មួយ​ថ្មី​ជា​មិន​ខាន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

Read Full story...

Tuesday, February 2, 2010

ឡានពេទ្យទំនើងជាច្រើនក្រឡុកក្រុងភ្នំពេញ

កាលពីព្រឹកមិញ ថ្ងៃទី ២កុម្ភៈ 2010 ឡានពេទ្យជាច្រើន មិនថា ជារបស់មន្ទីរពេទ្យឯកជន រឺ មន្ទីពេទ្យរដ្ឋទេ ចេញប្រដេញគ្នាយ៉ាងប្រសាច គួរឲ្យព្រឺប៉ះសក់នូវសកម្មភាពឡានពេទ្យ បើកលឿនដូចហោះ ដូចឡានពេទ្យទំនើងអញ្ចឹង។ ឡានពេទ្យទំនើងនេះ បានធ្វើឲ្យប៉ូលីសបិតផ្លូវ ជាច្រើន ចាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ និង ពេទ្យមួយចំនួនទៀត។

នេះគឺជាសមយុទ្ធពិសេស របស់ក្រុមឡានពេទ្យទូទាំងក្រុងភ្នំពេញ មកជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើការសង្គ្រោះអ្នកជំងឺចេញពីយន្តហោះ បើមានហេតុការអ្វីមួយកើតឡើងដែលស្មានមិនដល់ ។
ប៉ូលីសចរាចរក៏បានចូលរួមសំរួលចរាចរ តាមដងវិថីគ្រប់កន្លែង ដើម្បីបញ្ជៀសការកកស្ទះចរាចរផងដែរ។
សូមប្រិយមិត្តកុំភ្ញាក់ផ្អើលជាមួយសកម្មភាព សមយុទ្ធរបស់ឡានពេទ្យអី។

Read Full story...

កាដូ ប្តូរព្រហ្មចារី

ថ្ងៃ​បុណ្យ​នៃ​ក្តីស្រលាញ់ Valentine day 14 កុម្ភៈ គឺជា​ប្រធានបទ​មួយ​ដែល​កំពុង​ក្តៅគគុក ពុះ​កញ្ច្រោល​យ៉ាង​ខ្លាំង ក្នុង​ស្រទាប់​យុវវ័យ​នូវ​ដើម​សប្តា​ហ៍នេះ​។

យុវវ័​យខ្មែ​រទាំង​ប្រុស ទាំងស្រី​ មួយ​ចំនួន​បាន​ហៅ​ ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ថា ថ្ងៃ​បុណ្យ​សង្សារ ។ ពួក​គេ​តែង​តែ​ជូន​ផ្កា​កុឡាប​គ្នា​ទៅ​វិញ​មក និងមួយ​ចំនួ​ន​បបួល​គ្នា​ដូរ​ព្រហ្មចារី។

ខ្ញុំ​បាន​សួរបុរស​ម្នាក់​ថា តើ​ថ្ងៃបុណ្យ​នៃក្តី​ស្រឡាញ់​លោកនឹង​ធ្វើអ្វី​ជាមួយ​សង្សារ? គាត់​ឆ្លើយ​ថា “ ណាត់​សង្សា​រ​ឲ្យ​ជូន​ផ្កា​កុឡាប​ ដើម្បី​បញ្ជាក់​នៃ​ក្តី​ស្រឡាញ់ រួច​ទៅ​ញាំ​អាហា​រ​ពេល​យប់​នៅ​ភោជនីយដ្ឋាន​ក្រោម​ពន្លឺ​ភ្លើង​ប្រិមៗ “ ស្តាប់​ទៅ​romantic​ណាស់ ខ្ញុំ​ក៏សួរ​ទៀត​ថា “ ចឹង​អត់​នាំគ្នា​ទៅឋាន​សួគ៌ទេ​អី? គាត់ឆ្លើយថា “ អត់​ទៅ​មាន​តែ​ឆ្កួត”​ ។

នេះ​ជា​​វប្បធម៌​បរទេស ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់ គឺ​ជា​ថ្ងៃ​ដែល​បុគ្គល​គ្រប់រូប ត្រូវ​សំដែងនូវ​ក្តីស្រឡាញ់​ជូន​ទៅ អ្នក​មាន​គុណ ក្រុម​គ្រួសារ និង អ្នក​ដែល​យើង​ស្រឡាញ់ ប៉ុន្តែ​យុវវ័យ​ខ្មែរ​មួយ​ចំនួន បាន​ចំលង​វប្បធម៌​បរទេស​នេះ ជ្រុះ​បាត់​តាម​ផ្លូវ ព្រោះ​ផ្លូវ​ស្រុក​ខ្មែរ រដិប​រដុប រលាក់​ជ្រុះ​អស់​នៅ​សល់​ត្រឹម​តែ​ដឹង​ថា ថ្ងៃ​បុណ្យ​សង្សារ គឺ​ជា​ថ្ងៃ​កាដូ ព្រហ្ម​ចារី​គ្នា​អញ្ចឹង​ទៅ។

ឆ្នាំ​នេះ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រឡាញ់ ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន និង យួន ខ្ញុំ​រំពឹង​ថា យុវវ័យ​ស្ទាវៗ របស់​យើង​នៅ​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ ញាតិមិត្ត ផឹក​ស៊ី​សប្បាយ ក្អាក​ក្អាយ​ជា​មួយ​ទេវតា​ឆ្នាំ​ថ្មី កុំ​ទៅ​ប្រព្រឹត្ត​អ្វី​ផ្តេស​ផ្តាស នៅ​ក្រៅ​ផ្ទះ​ជា​មួយ​សង្សារ។

សូម​យុវវ័យ​យើង កុំ​យក​ព្រហ្ម​ចារី ប្តូរ​ជា​មួយ​កាដូ​គ្មាន​ន័យ សូម​និយាយ​ថា I love you ទៅ​ឳពុក​ម្តាយ​របស់​អ្នក និង ញាតិ​មិត្ត មុន​ពេល​​SMS ទៅ​សង្សារ​សំណប់​ចិត្ត។

Read Full story...

Monday, February 1, 2010

PM points finger at corrupt army chiefs

Source: PhnomPenh post
Date:Friday, 29 January 2010 15:04
Vong Sokheng and Sam Rith


Photo by: Pha Lina Hun Sen speaks during the closing ceremony of a conference at the Ministry of Defence on Thursday.

PRIME Minister Hun Sen on Thursday warned of harsh sanctions for soldiers and military commanders involved in illegal businesses, identifying several officials by name who he said were guilty of corruption.

Speaking at the conclusion of a conference on military reform, held at the Ministry of Defence, Hun Sen said even high-ranking officers were not immune from the government’s effort to expose unlawful activity, calling this effort essential to plans discussed at the conference for military reform over the next five years.

“It is time to stop every activity involving illegal business or the support of illegal business. [I] don’t care how many stars or moons you have – I will fire you, and nobody will keep corrupt commanders in their seats,” Hun Sen said. “In Cambodia, the prime minister directly controls the troops.

Hun Sen identified several generals who said were guilty of corruption: Sum Samnang, director-general of logistics and finance at the Ministry of Defence; Chao Phirun, director-general of the military’s materials and technical services department; Ung Samkhan, commander of the
Cambodian Navy; and Chhoeun Chanthan, chief of Senate President Chea Sim’s bodyguards.

The premier also acknowledged that many soldiers were involved in illegal activities including logging, land grabbing, smuggling and illegal fishing. “I declare my absolute order [to stop illegal businesses] -- otherwise military reform will not move forward,” Hun Sen said.

Following the passage of the Kingdom’s long-awaited Anticorruption Law, Hun Sen said, all government officials and politicians will be required to disclose their assets to a permanent committee to fight corruption, which will be housed at the Royal Cambodian Armed Forces headquarters in the capital’s Daun Penh district. A draft of the Anticorruption Law was approved by the Council of Ministers in December, and is likely to be passed by the National Assembly in April.

Yim Sovann, spokesman for the Sam Rainsy Party (SRP), said he was pleased to hear the prime minister address the issue of land grabbing by the armed forces.“What I am happy about is that he acknowledged past misdeeds,” Yim Sovann said, adding that the SRP’s recommendations on these issues had been ignored for years.

Thun Saray, president of local rights group Adhoc, called for Hun Sen’s recommendations to be put swiftly into action.

“His speech is very good, but we also ask for real implementation … sometimes when we take his speech to lower levels for implementation, they do not listen,” he said.



Read Full story...

UDD rally continues in Chiang Mai

* Source: Bangkokpost
* Published: 29/01/2010 at 05:19 PM
* Online news: Breakingnews

The red shirts of the Rak Chiang Mai 51 group continued their rally in front of the Region 5 Police headquarters in Chiang Mai on Friday, demanding the suspension of regional police chief Pol Lt-Gen Somkid Boonthanom.

Security measures have been stepped up to prevent the red shirts breaking into the office. Gates of the regional police head office have been closed.

Petcharawat Wattanapongsirikul, leader of the group, said a petiton has been sent to Prime Minister Abhisit Vejjajiva and acting police chief Pateep Tanprasert as that Pol Lt-Gen Somkid to suspended because he has been indicted in the Criminal Court in connection with the disappearance of a Saudi businessman in 1990.

He said the red-shirts would seize the police office if there was no response to the petition today.

Mr Petcharawat said former prime minister Thaksin Shinawatra would phone in to talk to the protesters on Friday night about 9pm.

Police made an announcement on a local radio station today telling the people to avoid using the road leading past the police headquarters,and expected the protest to continue over the weekend.

Read Full story...

Saturday, January 16, 2010

Hun Sen Blasts Thais Over Temple Remarks



12 January 2010

Prime Minsiter Hun Sen on Tuesday warned Thai officials to surrender their ambitions to “invade” Cambodian land near Preah Vihear temple.

The premier was referring to comments made by the Thai Foreign Ministry Monday that claimed a pagoda near Preah Vihear temple, where troops from both sides have amassed since July 2008, belonged to Thailand.




The military standoff along the border has seen several skirmishes over the past 18 months, killing at least seven soldiers.

“Thailand, you are invading my country, and Cambodia cannot tolerate your invasion,” Hun Sen said, speaking at a graduation ceremony at the National Institute of Education. “This is an invasion and an insult that we cannot tolerate.”

Parallel to the border confrontation, Thailand and Cambodia are embroiled in an ongoing diplomatic row over the appointed of ousted Thai premier Thaksin Shinawatra as an economic adviser to Hun Sen.

Both sides have withdrawn their ambassadors and other diplomats in the dispute.

Thai Foreign Minister Kasit Piromya said Monday Thailand would not engage in “normal” relations between the two countries as long as Thaksin retained his position.

“Kasit Piromya should stop talking about conditions for the return of the ambassador to Cambodia,” Hun Sen said Tuesday. “The presence of the charge d’affaires is enough.”

In July 2008, Preah Vihear temple, which sits on a high escarpment overlooking the Cambodian plains, was granted Unesco World Heritage status under Cambodian management.

The approval sparked protests in Bangkok and led to the deployment of troops on both sides to areas around the border, including the Keo Sikha Kiri Svara pagoda, which is claimed by both sides.

A Thai court last week declared an agreement between Cambodia and Thailand that led to the listing of the temple as a World Heritage site should be canceled.

Borders and temples remain lightning rods for politics and nationalism on both sides.

In 2003, a Cambodian mob sacked and razed the Thai Embassy and other Thai businesses in a night of Phnom Penh rioting, after unconfirmed rumors a Thai actress had claimed the famed temples of Angkor Wat should belong to Thailand.


Read Full story...

Thursday, January 14, 2010

Red-shirts unveil 'war' plan

  • Published: 13/01/2010 at 03:57 PM
  • BangkokPost.com

A meeting of key members of the United Front for Democracy against Dictatorship has approved a planned "war" on the bureaucracy, UDD core leader Natthawur Saikua said on Wednesday afternoon.




Mr Natthawut told a press conference that on Friday Suporn Atthawong and Arisman Pongruangrong will go to the Royal Forestry Department and demand it resurvey the block of land on Khao Yai Thiang owned by privy councillor Surayud Chulanont.

Gen Surayud had reported the National Anti-Corruption Commission (NACC) that he owned only 21 rai of land, but Mr Natthawut said he believes the former premier is occupying a bigger area of land than he had admitted.

On Jan 17, Mr Suporn will visit the Crime Suppression Division to file a complaint against Gen Surayud, accusing him of encroaching on a forest reserve.

On Jan18, key members of UDD will go to the Office of the Privy Council to submit an open-letter detailing the unlawful occupation of the land on Khao Yai Thiang by the former prime minister.

After that they will visit the Department of Special Investigation to file a complaint with the agency demanding legal action be taken against Justice Minister Pirapan Salirathavibhaga for negligence of duty. The UDD has accused the minister of trying to delay their petition for a royal amnesty for fugitive former prime minister Thaksin Shinawatra.

On Jan 21, UDD supporters will go to the Office of His Majesty’s Principal Private Secretary and ask for a explanation of the process for submitting a petition by the red-shirts.

On Jan 23-24, the UDD will hold a mass gathering of red-shirts at Khao Soi Dao golf course in Chanthaburi province. The red-shirts claim the 400 rai golf course, which had encroached on the Khao Soi Dao forest reserve, is owned by the president of Privy Council Prem Tinsulanonda. The rally, aiming at taking back the nation’s asset, will be peaceful, he said.

Mr Natthawut said the people were disappointed with Gen Surayud’s decision not to return his questionable land on Khao Yai Thiang to the state unless he is directed to do so by the Forestry Department.

“Gen Surayud is the chairman of the Foundation for the Protection of Khao Yai Forest, but his decision shows that he wants to keep his ownership of the block of land on Khao Yai Thiang,” he said.

The UDD leader called on the Forestry Department to remeasure the land in dispute.

“If it is found that the land area is larger than 21 rai, then Gen Surayud will face charges of forest encroachment and falsely reporting his assets to the NACC," he said


Read Full story...

©2010-Designed by Ritz_Meanpore