Tuesday, February 2, 2010

កាដូ ប្តូរព្រហ្មចារី

ថ្ងៃ​បុណ្យ​នៃ​ក្តីស្រលាញ់ Valentine day 14 កុម្ភៈ គឺជា​ប្រធានបទ​មួយ​ដែល​កំពុង​ក្តៅគគុក ពុះ​កញ្ច្រោល​យ៉ាង​ខ្លាំង ក្នុង​ស្រទាប់​យុវវ័យ​នូវ​ដើម​សប្តា​ហ៍នេះ​។

យុវវ័​យខ្មែ​រទាំង​ប្រុស ទាំងស្រី​ មួយ​ចំនួន​បាន​ហៅ​ ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ថា ថ្ងៃ​បុណ្យ​សង្សារ ។ ពួក​គេ​តែង​តែ​ជូន​ផ្កា​កុឡាប​គ្នា​ទៅ​វិញ​មក និងមួយ​ចំនួ​ន​បបួល​គ្នា​ដូរ​ព្រហ្មចារី។

ខ្ញុំ​បាន​សួរបុរស​ម្នាក់​ថា តើ​ថ្ងៃបុណ្យ​នៃក្តី​ស្រឡាញ់​លោកនឹង​ធ្វើអ្វី​ជាមួយ​សង្សារ? គាត់​ឆ្លើយ​ថា “ ណាត់​សង្សា​រ​ឲ្យ​ជូន​ផ្កា​កុឡាប​ ដើម្បី​បញ្ជាក់​នៃ​ក្តី​ស្រឡាញ់ រួច​ទៅ​ញាំ​អាហា​រ​ពេល​យប់​នៅ​ភោជនីយដ្ឋាន​ក្រោម​ពន្លឺ​ភ្លើង​ប្រិមៗ “ ស្តាប់​ទៅ​romantic​ណាស់ ខ្ញុំ​ក៏សួរ​ទៀត​ថា “ ចឹង​អត់​នាំគ្នា​ទៅឋាន​សួគ៌ទេ​អី? គាត់ឆ្លើយថា “ អត់​ទៅ​មាន​តែ​ឆ្កួត”​ ។

នេះ​ជា​​វប្បធម៌​បរទេស ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់ គឺ​ជា​ថ្ងៃ​ដែល​បុគ្គល​គ្រប់រូប ត្រូវ​សំដែងនូវ​ក្តីស្រឡាញ់​ជូន​ទៅ អ្នក​មាន​គុណ ក្រុម​គ្រួសារ និង អ្នក​ដែល​យើង​ស្រឡាញ់ ប៉ុន្តែ​យុវវ័យ​ខ្មែរ​មួយ​ចំនួន បាន​ចំលង​វប្បធម៌​បរទេស​នេះ ជ្រុះ​បាត់​តាម​ផ្លូវ ព្រោះ​ផ្លូវ​ស្រុក​ខ្មែរ រដិប​រដុប រលាក់​ជ្រុះ​អស់​នៅ​សល់​ត្រឹម​តែ​ដឹង​ថា ថ្ងៃ​បុណ្យ​សង្សារ គឺ​ជា​ថ្ងៃ​កាដូ ព្រហ្ម​ចារី​គ្នា​អញ្ចឹង​ទៅ។

ឆ្នាំ​នេះ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រឡាញ់ ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន និង យួន ខ្ញុំ​រំពឹង​ថា យុវវ័យ​ស្ទាវៗ របស់​យើង​នៅ​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ ញាតិមិត្ត ផឹក​ស៊ី​សប្បាយ ក្អាក​ក្អាយ​ជា​មួយ​ទេវតា​ឆ្នាំ​ថ្មី កុំ​ទៅ​ប្រព្រឹត្ត​អ្វី​ផ្តេស​ផ្តាស នៅ​ក្រៅ​ផ្ទះ​ជា​មួយ​សង្សារ។

សូម​យុវវ័យ​យើង កុំ​យក​ព្រហ្ម​ចារី ប្តូរ​ជា​មួយ​កាដូ​គ្មាន​ន័យ សូម​និយាយ​ថា I love you ទៅ​ឳពុក​ម្តាយ​របស់​អ្នក និង ញាតិ​មិត្ត មុន​ពេល​​SMS ទៅ​សង្សារ​សំណប់​ចិត្ត។

2 comments:

Volak said...

លូចមកមានផ្ទះថ្មី អត់ប្រាប់ខ្ញុំផង!!!

phnompenh27 said...

អត់ទេ មិនទាន់ឡើងផ្ទះផងណឹង !
ចាំពេលណាឡើងផ្ទះបបួលប្រិយមិត្តយើងផឹកណាណីម្តង!កុំប្រកាន់ អី ផ្ទះនេះតូចតិចហើយ អូ! ខ្ញុំរត់ទៅទិញកៅអីអង្គុយសិន ចាំភ្លែត

©2010-Designed by Ritz_Meanpore