Friday, February 5, 2010

ដំណឹងបន្ទាន់ ការយាងទៅប្រាសាទព្រះវិហាររបស់តេជោ កែប្រែ

ខុទ្ទការល័យសម្តេចបាន បញ្ជាភ្លាមៗ ដល់បណ្តាមន្ត្រីក្រោមឱវាទ ទាំងអស់ដែលត្រូវចេញទៅប្រាសាទព្រះវិហារ នៅថ្ងៃអាទិត្យនេះ គឺ​ប្តូរមកនៅថ្ងៃសៅរ៍ នេះវិញ នេះតាមការប្រាប់ឲ្យដឹងពីឧត្តមសេនីយ៍ម្នាក់។

ឥឡូវនេះ ក្បួនគណៈប្រតិភូ បានបន្លឺស៊ីរ៉ែន ចេញទៅកាន់ប្រាសាទព្រះវិហារ ចាប់ផ្តើមចេញទៅជាហូរហែរ​ ហើយ ​យើង​អាចមើលឃើញ​នៅស្ពានជ្រោយចង្វារ មានឡានគណៈប្រតិភូជាច្រើនចាប់ផ្តើម ចាក់ចេញពីក្រុងភ្នំពេញ យ៉ាង​ប្រញាប់ប្រញាល់ ​តាមផ្លូវមានមន្ត្រីនគរបាលឈរការពារទៀតផង អ្វីៗហាក់បីដូចជាលឿនហួសការស្មានរបស់ខ្ញុំ ។​
ពេលនេះ មាននគរបាលឈរជើងធ្វើចរាចរម្នាក់បានប្រាប់ មន្រ្តីនគរបាលទាំងអស់ដែលមានខេត្តជាប់ផ្លូវជាតិលេខ ៦ នេះ មាន ខេត្តកណ្តាល កំពង់ចាម​ កំពង់ធំ សៀមរាប ឩត្តមានជ័យ បានចេញមកធ្វើចរាចរនៅលើដងផ្លូវចាប់ពីថ្ងៃនេះ តទៅ ដើម្បីការពារក្បួនគណៈប្រតិភូ ក៏ដូចជាក្បួនរបស់ប្រជាជន ផងដែរ។ លោកបានបន្តថា នៅគ្រប់ស្នងការដ្ឋានទាំងអស់ បានត្រៀមឡានពេទ្យ ឡានទឹក និង​កំលាំងអន្តរាគមន៍ជាច្រើន ២៤មលើ២៤ម ចាប់ពីពេលនេះទៅ​ ខ្លាចមានគ្រោះថ្នាក់ចៃដន្យអ្វីកើតឡើងនៅតាមដងផ្លូវ។

1 comments:

Anonymous said...

អាដែកចោរហ្នឹងគ្មានខ្មេះទេ បានតែមួយខ្យល់វាហ្នឹងឯង

©2010-Designed by Ritz_Meanpore