Friday, February 5, 2010

BreakingNews: បែកធ្លាយការសំងាត់ពីប្រទេសថៃ

កាលពីម្សិលមិញថ្ងៃទី 04 កុម្ភៈ ២០១០ អាប់ភីស៊ីត ក្ស័យជីវ៉ា នាយករដ្ឋមន្ត្រីចោរសៀម បានកោះហៅ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធំៗ និង មានអំណាច ក្នុងប្រទេសថៃទាំងអស់ មកប្រជុំនៅបន្ទាន់នៅព្រលានយន្តហោះដនមឿន នៅបាងកក។ ប្រធានបទសំខាន់គឺផ្តោតទៅលើសកម្មភាពលោកថាក់ស៊ីន ចង់ប៉ះបោ ធ្វើរដ្ឋប្រហារ ដែលដែលខ្ញុំបានចុះផ្សាយកាលពីម្សិលមិញនេះ នៅពេលចប់ប្រធានបទនេះ អាប់ភីស៊ីត ក្ស័យជីវ៉ា បានប្រកាសរឿងមួយទៀត គឺ ខាងប្រទេសសៀមដឹងថា នៅចុងសប្តាហ៍នេះ ថ្ងៃទី6-7 កុម្ភៈ 2010 សម្តេចនាយករដ្ឋមន្ត្រី នឹងធ្វើទស្សនៈកិច្ចនៅប្រាសាទព្រះវិហារ ជាមួយលោក ថាក់ស៊ីន ។ ដូច្នេះអាប់ភីស៊ីតបានប្រកាសថា បើហ៊ុនសែនទៅប្រាសាទព្រះវិហារ ដែលជាផ្ទៃដី មានជម្លោះ 4,6Km2 ត្រូវសុំវីសារពីប្រទេសថៃ ជាដាច់ខាត។

មកទល់ពេលនេះខាងប្រទេសខ្មែរ ខ្ញុំមិនទាន់ទទួលដំណឹងពីការធ្វើដំណើររបស់សម្តេចតេជោ ទៅប្រាសាទព្រះវិហារ នៅឡើយទេ ហើយក៏មិនទាន់មានដំណឹងថា ថាក់ស៊ីនទៅប្រាសាទព្រះវិហារជាដែរ។
ពត៌មានខាងលើគឺបានមកពីប្រទេសថៃ នៅម៉ោង៤ព្រឹកមិញនេះប៉ុណ្ណោះ។

2 comments:

Volak said...

បងរិទ្ធ​ ខ្ញុំវល័ក្ខ(ខ្មែរសាវែន)ចង់សួរបងមួយ ហេតុអីបងជ្រើសរើសដាក់ឈ្មោះប្លក់បងថា phnompenh2727?​

phnompenh27 said...

ខ្ញុំធំធាត់នៅភ្នំពេញ ចំណែកលេខ ២៧២៧ គឺជាអាយុដែលខ្ញុំចេញពីគុក និង​ជាលេខ ទូរសព្ទ លេខ យានយន្តផងដែរ។ ដូច្នេះ គឺជាលេខនិមិត្តរូបរបស់ខ្ញុំ

©2010-Designed by Ritz_Meanpore