ថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine day 14 កុម្ភៈ គឺជាប្រធានបទមួយដែលកំពុងក្តៅគគុក ពុះកញ្ច្រោលយ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យនូវដើមសប្តាហ៍នេះ។
យុវវ័យខ្មែរទាំងប្រុស ទាំងស្រី មួយចំនួនបានហៅ ថ្ងៃបុណ្យនៃក្តីស្រលាញ់ ថា ថ្ងៃបុណ្យសង្សារ ។ ពួកគេតែងតែជូនផ្កាកុឡាបគ្នាទៅវិញមក និងមួយចំនួនបបួលគ្នាដូរព្រហ្មចារី។
ខ្ញុំបានសួរបុរសម្នាក់ថា តើថ្ងៃបុណ្យនៃក្តីស្រឡាញ់លោកនឹងធ្វើអ្វីជាមួយសង្សារ? គាត់ឆ្លើយថា “ ណាត់សង្សារឲ្យជូនផ្កាកុឡាប ដើម្បីបញ្ជាក់នៃក្តីស្រឡាញ់ រួចទៅញាំអាហារពេលយប់នៅភោជនីយដ្ឋានក្រោមពន្លឺភ្លើងប្រិមៗ “ ស្តាប់ទៅromanticណាស់ ខ្ញុំក៏សួរទៀតថា “ ចឹងអត់នាំគ្នាទៅឋានសួគ៌ទេអី? គាត់ឆ្លើយថា “ អត់ទៅមានតែឆ្កួត” ។
នេះជាវប្បធម៌បរទេស ថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺជាថ្ងៃដែលបុគ្គលគ្រប់រូប ត្រូវសំដែងនូវក្តីស្រឡាញ់ជូនទៅ អ្នកមានគុណ ក្រុមគ្រួសារ និង អ្នកដែលយើងស្រឡាញ់ ប៉ុន្តែយុវវ័យខ្មែរមួយចំនួន បានចំលងវប្បធម៌បរទេសនេះ ជ្រុះបាត់តាមផ្លូវ ព្រោះផ្លូវស្រុកខ្មែរ រដិបរដុប រលាក់ជ្រុះអស់នៅសល់ត្រឹមតែដឹងថា ថ្ងៃបុណ្យសង្សារ គឺជាថ្ងៃកាដូ ព្រហ្មចារីគ្នាអញ្ចឹងទៅ។
ឆ្នាំនេះថ្ងៃបុណ្យនៃក្តីស្រឡាញ់ ចំថ្ងៃបុណ្យចូលឆ្នាំចិន និង យួន ខ្ញុំរំពឹងថា យុវវ័យស្ទាវៗ របស់យើងនៅផ្ទះជួបជុំក្រុមគ្រួសារ ញាតិមិត្ត ផឹកស៊ីសប្បាយ ក្អាកក្អាយជាមួយទេវតាឆ្នាំថ្មី កុំទៅប្រព្រឹត្តអ្វីផ្តេសផ្តាស នៅក្រៅផ្ទះជាមួយសង្សារ។
សូមយុវវ័យយើង កុំយកព្រហ្មចារី ប្តូរជាមួយកាដូគ្មានន័យ សូមនិយាយថា I love you ទៅឳពុកម្តាយរបស់អ្នក និង ញាតិមិត្ត មុនពេលSMS ទៅសង្សារសំណប់ចិត្ត។
2 comments:
លូចមកមានផ្ទះថ្មី អត់ប្រាប់ខ្ញុំផង!!!
អត់ទេ មិនទាន់ឡើងផ្ទះផងណឹង !
ចាំពេលណាឡើងផ្ទះបបួលប្រិយមិត្តយើងផឹកណាណីម្តង!កុំប្រកាន់ អី ផ្ទះនេះតូចតិចហើយ អូ! ខ្ញុំរត់ទៅទិញកៅអីអង្គុយសិន ចាំភ្លែត
Post a Comment